មនុស្សភាពតិចណាស់ដែលបានដឹង!!! អនុភាពដូងភ្នែកមួយ

ឃើញថាមានបងប្អូន និងអ្នកជំនាន់ក្រោយមួយចំនួននៅមានការយល់ច្រលំរវាងដូង ភ្នែក1 និងដូងភ្នែកពីរ ។ថ្ងៃនេះ page ជំនឿខ្មែរម្ចាស់ស្រុក និងបកស្រាយបង្ហាញអោយអស់ចម្ងង់និងកុំអោយមានការយល់ខុសទៀត គ្រប់ផ្លែដូងទាំងអស់ត្រូវមានរុន្ធ1ដែលគេហៅថាមាត់ដូង រឺរុន្ធបន្តូលបន្លូកដូង ហើយស្នាមដែលមិនធ្លុះនោះគេហៅថាភ្នែកដូង។

ដើម្បីដឹងថាដូងភ្នែកប៉ុន្មានយើងត្រូវដករុន្ធមាត់ដូង1ចេញ នោះយើងដឹងថាដូងនោះភ្នែកប៉ុន្មានហើយ។ហើយខាងក្រោមនេះគឺអត្ថប្រយោជន៍របស់ដូងតាមជំនឿ
ដូងភ្នែកមួយ៖ អាចរក្សាទុករលាដូងទាំងមូលលើជើងទ្រ ឬ ជើងពាននៅលើអាសន:គឺ អាចការពារវិញ្ញាណអមនុស្ស ពួកអំពើផ្លូវងងឹតបានយ៉ាងពូកែស័ក្កិសិទ្ធ ហើយម្យ៉ាងទៀតគឺ ចម្រើនតេជ:គុណទ្វេដង ដល់បារមីគ្រូរឺ វត្ថុស័ក្ដិសិទ្ធដែលនលើអាសន:។

ដូងភ្នែកមួយ៖ អាចយកទៅឆ្នៃធ្វើផ្គាំ អង្គាំសំរាប់ចងធ្វើខ្សែរក រឺខ្សែរដៃគឺអាចការពារយើងពីអំពើផ្លូវងងឹត និងបញ្ជៀសហេតុការណ៍អាក្រក់ និងជួយចម្រើនតេជ:ដល់បន្តោងខ្សែរករបស់យើងអោយមានរិទ្ធខ្លះពូកែផងដែរ។

ដូងភ្នែកមួយ៖ អាចឆ្លាក់ជារូបរាហូ រឺជាគ្រឿងលំអរស្រស់ស្អាតបែបខ្មែរដែលមានអត្ថន័យ ឈ្នះមារ រក្សាទ្រព្យចាស់បុរាណច្រើនឆ្នៃជាខ្សែរកពាក់ពេលចូលធ្វើសឹកសង្គ្រាមច្បាំងជាមួយសត្រូវការពារជាតិមាតុភូមដែលគេតែងហៅថាខ្សែរកតេជ:មហានគរ។រៀបរៀង:សមាគមន៍ជំនឿខ្មែរម្ចាស់ស្រុកនិងវត្ថុស័ក្តិសិទ្ធខ្មែរ
By:គោនន្ទ(គោចាស់)Tel:016 286 289

Leave a Reply

Your email address will not be published. Required fields are marked *