កម្សត់ម្ល៉េះទេ!!! យកស្លឹកចេកកត់មេរៀនដោយសារមិនមានលទ្ធភាពទិញសៀវភៅ

ហ្វីលីពីន៖ សិស្សភាគច្រើន អាចទៅសិក្សាដោយមានសម្ភារគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ដោយឡែក Erlande Monter គឺជាសិស្សម្នាក់មកពីសាលា Lianga National Comprehensive ប្រទេសហ្វីលីពីន បែរជាកម្សត់ជាងគេ ដោយខ្លួនមិនមានសម្ភារគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការសិក្សាឡើយ។

ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុករបស់គ្រូបង្រៀនមួយរូបនោះ បានបង្ហាញថា Monter មិនមានសមត្ថភាពទិញសៀវភៅឡើយ ប៉ុន្តែដោយសាររូបគេជាក្មេងឆ្លាត និងស្រឡាញ់ការសិក្សា ទើប Monter បានយកស្លឹកចេកមកកត់មេរៀន។ គួរបញ្ជាក់ដែរថា រូបភាពដែលគ្រូរបស់ Monter បានបង្ហោះនៅលើបណ្តាញសង្គម ត្រូវបានចែករំលែកតគ្នាជាច្រើន និងទទួលបានការលើកទឹកចិត្តសរសើរពីការខំប្រឹងរបស់ Monter។

យោងតាមសម្តីរបស់ Monter បានបញ្ជាក់ថា រូបគេចង់ក្លាយជាទាហាននៅពេលធំដឹងក្តី ដូចនេះហើយទើបខ្លួនខិតខំរៀនសូត្រដើម្បីទទួលបានការអប់រំត្រឹមត្រូវ បើទោះជាគ្រួសារ មានជីវភាពក្រីក្រក៏ដោយ ប៉ុន្តែរូបគេនឹងមិនបោះបង់ចោលក្តីស្រមៃឡើយ៕

ប្រភព៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *