ខ្ទឹមស​២​កំពឹស​រាល់ថ្ងៃ​ទប់ស្កាត់​ជំងឺគាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល!!!

ការ​ញាំ​ខ្ទឹមស​បន្តិច មុន​ពេល​ញាំ​អាហារ​ពេលព្រឹក គឺ​អាច​ទុក​ឱកាស​ឲ្យ​ខ្ទឹមស​កំចាត់​បាន​នូវ​បាក់តេរី និង​ជាតិពុល​នៅក្នុង​ក្រពះ​របស់​អ្នក​។ វា​មាន​មុខងារ​ជា​អង់​ទី​អុក​ស៊ីដង់ និង​ជា​អង់​ទី​ប៊ីយ៉ូ​ទិក​ដ៏​ខ្លាំង ដែល​វា​អាច​ដើរតួ​ជា​ចម្រោះ​ធម្មជាតិ​និង​អាច​ផ្តល់​នូវ​ក្រពះ​ពោះវៀន ដែល​មាន​សុខភាព​ល្អ​សម្រាប់​អ្នក​។​

១-​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺមហារីក​៖ ក្រុម​អ្នកជំនាញ​ជឿ​ថា ខ្ទឹមស​ផ្ទុក​សារធាតុ​ពិសេស​ម្យ៉ាងដែ​លអាច​កាត់​បន្ថយ​អត្រា​ប្រឈម​ដោយ​ជំងឺមហារីក ជា​ពិសេស​គឺ​មហារីក​ក្រពះ ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ទទួលទាន​ខ្ទឹមស​អាច​ធ្វើ​ជា​ខែល​ប្រឆាំង​នឹង​ជំងឺ​មួយ​នេះ​បាន ។

២-​បំបាត់​ការ​រមាស់​បំពង់ក ៖ សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​របស់​ខ្ទឹម​សមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ព្យាបាល​បំពង់ក ។ នៅ​ពេល​ដែល​អ្នក​ក្អក ឬ​រលាក​បំពង់ក បៀម​វា​ក្នុង​មាត់​ដោយ​ខាំ​បន្តិច​ជញ្ជក់ និង​លេបទឹក​វា​ចូល ។៣-​ផ្តល់​ផលប្រយោជន៍​ចំពោះ​បេះដូង ៖ ទទួលទាន​ខ្ទឹមស​នឹង​ធ្វើ​ឱ្យ​ឈាមរាវ ។ នេះ​ពិតជា​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​ពង្វាង​ជំងឺ​ដែល​ទាក់ទង​នឹង​បេះដូង ។ លើស​ពី​នេះ​ទៀត វា​មាន​អត្ថប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​សម្ពាធ​ឈាម ។ ការ​ទទួលទាន​ខ្ទឹមស​២​កំពឹស​រាល់ថ្ងៃ​ពិតជា​អាច​កាត់​បន្ថយ​បាន​នូវ​ហានិភ័យ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ Arteriosclerosis ទប់ស្កាត់​ការ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។

៤-​បំបាត់​ការ​ឈឺធ្មេញ ៖ តាម​អ្នកជំនាញ​ប្រាប់​ថា វា​មាន​ប្រសិទ្ធភាព​ព្យាបាល​ការ​ឈឺ ធ្មេញ ។ អ្នក​អាច​បន្តក់​ប្រេង​របស់​វា​ដែល​រកបាន​តាម​ទីផ្សារ​ឬ​ក៏​បុក​ខ្ទឹម​ស្រស់​ឱ្យ​ម៉ត់។៥-​ជួយ​ជំរុញ​កម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ​៖ ដោយសារ​តែ​ខ្ទឹមស​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​មួយ​ចំនួន ដូច្នេះ​វា​មាន​ប្រសិទ្ធភាព​បំផុត​ជួយ​ជំរុញ​កម្លាំង​ការពារ​ប្រព័ន្ធ​រាង​កាយ ។ ទទួលទាន​វា​ជា​ប្រចាំ​អាច​ផ្តល់​កម្លាំង​ដល់​រាង​កាយ​ដើម្បី​ប្រឆាំង​នឹង​ជំងឺឆ្លង​ព្រមទាំង​វីរុស​ផ្សេង​ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

៦-​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ៖ ទទួលទាន​ខ្ទឹមស​ត្រូវ​គេ​ដឹង​ថា អាច​ជួយ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ ។ វា​ផ្ទុក​សារធាតុ​ពិសេស​ដែល​អាច​បញ្ឈប់​បាន​នូវ​ការ​បង្កើត​ជា​ដុំ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ ហើយ​កាត់​បន្ថយ​បាន​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។៧-​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ ៖ មានការ​សិក្សា​ជា​ច្រើន​ដែល​បាន​រក​ឃើញ​ថា ខ្ទឹម​សមាន​ឥទ្ធិពល​លើ​ជំងឺ​ផ្តាសាយ ។ មាន​ជំនឿ​ថា ទទួលទាន​មើម​ខ្ទឹមស​នៅ​ពេល​ដែល​ដឹង​ថា​អ្នកមាន​សញ្ញា​មិន​ស្រួលខ្លួន​អាច​នឹង​ឈាន​ទៅ​កើត​ជំងឺ​ផ្តាសាយ គឺ​ពិតជា​កាត់​បន្ថយ​បាន​អាការ​ធ្ងន់ធ្ងរ ៕

Leave a Reply

Your email address will not be published. Required fields are marked *