ប្រុសៗ​សូមប្រយ័ត្ន បេីឃេីញប្រពន្ធដាក់កៅស៊ូចងសក់លេីឡានបែបនេះ ត្រូវប្រយ័ត្នអោយមែនទែនព្រោះថា…

បើនិយាយអំពីមនុស្សស្រីវិញនោះ គឺនាងមិនចង់បានអ្វីច្រើនទេ សុំត្រឹមបុរសជាគូស្នេហ៏របស់នាង មានភាពស្មោះត្រង់ ស្រលាញ់មើលថែ មិនភូតភរផិតក្បត់ ផ្តល់អារម្មណ៍សុវត្ថិភាពអោយនាង និងធ្វើអោយនាងក្លាយជាមនុស្សស្រីមានក្តីសុខ ដែលមនុស្សស្រីដទៃច្រណែនទៅបានហើយ គឺគ្រប់គ្រាន់សម្រាប់នាងហើយ។

ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Liv Puma បានទម្លាយប្រាប់ឱ្យដឹងពីល្បិចមួយ របស់មនុស្សស្រី ដែលធ្វើឱ្យមហាជន ជាពិសេសមិត្ដៗយុវវ័យ មានការចាប់អារម្មណ៏យ៉ាងខ្លាំង ដែលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានអ្នកចែករំលែករហូតទៅដល់ជិត ៣ពាន់ដងឯណោះ។

ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”ប្រុសៗ​សូមប្រយ័ត្ន បេីឃេីញប្រពន្ធដាក់កៅស៊ូចងសក់លេីឡានបែបនេះត្រូវប្រយ័ត្នអោយមែនទែនធ្វេីយ៉ាងណាកុំអោយបាត់កៅស៊ូចងសក់អោយសោះ​ បេីបាត់មួយប្រពន្ធថាយេីងដឹកស្រីមួយ​ បេីបាត់២មានន័យថាយេីងដឹកស្រី២​ គាត់មិនជឿថាមានមនុស្សប្រុសណាយកចងសក់ទេ ល្បិចនេះអត់មានចក្រងជាសៀវភៅលក់រឺអត់មានវាគ្មិនណាលេីកយកមកធ្វេីបទបង្ហាញទេទាល់តែអ្នកជួបផ្ទាល់ទេីបដឹងហេីយចែករំលែក”។

ប្រភពពី khosja

Leave a Reply

Your email address will not be published. Required fields are marked *