ឆ្នេរព្រែកត្រែង ចំងាយប្រមាណជិត៩គីឡូម៉ែត្រ តែប៉ុណ្ណោះ ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ!!!

តាមរយះហ្វេសប៊ុក មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា “ឆ្នេរព្រែកត្រែងក៏ជាទីតាំងចាប់អារម្មណ៍ របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលមានចំងាយប្រមាណជិត៩គីឡូម៉ែត្រ ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ធ្វើដំណើរឆ្លងកាត់វិធីផែ ឆ្លងកាត់ភូមិអ្នកនេសាទទំនប់រលក ហួសរំដួលជើងភ្នំ បងប្អូននឹងឃើញឆ្នេរខ្សាច់ និងការរៀបចំសួនស្រស់ស្អាត ។

សូមអោយបងប្អូនអាជីវករនៅទីនោះបន្ដ រៀបចំតុបតែងទីតាំងអាជីវកម្ម ពង្រឹងគុណភាពចំណីអាហារ និងរៀបចំសម្អាតអនាម័យកន្លែងលក់ដូររបស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលនឹងមកលេង។កុំភ្លេចជួបគ្នានៅឆ្នេរព្រែកត្រែង!! ពុកម៉ែ បងប្អូនដែលបានទៅលេងហើយ ត្រូវទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ជៀសវៀងទុកចោលលើឆ្នេរ នាំឲ្យបាត់បងសោភ័ណភាព អនាម័យ ឆ្នេរដ៏ស្រស់ស្អាតមួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *