មោទនភាពខ្មែរ!!! បណ្ឌិតសាស្ត្រា អ៊ុង ជិនណារី ទទួលបានពានរង្វាន់រាជបណ្ឌិតសភាផ្នែកសិល្បៈ និងអក្សរសាស្ត្រ នៅអាមេរិក

អាមេរិក៖ ជាកិត្តិយសរបស់កម្ពុជាដែលជនជាតិខ្មែរយើងទោះទៅដល់ទីណាក៏មិនដែលភ្លេចដើមកំណើតខ្លួន ដោយថ្មីៗនេះលោកបណ្ឌិតសាស្ត្រាចារ្យ អ៊ុង ជិនណារី អ្នកនិពន្ធបទភ្លេងខ្មែរ-អាមេរិក ទទួលបានកិត្តិយសខ្ពស់ពីសភាអាមេរិកកាំងសម្រាប់សិល្បៈ និងអក្សរ (American Academy of Arts and Letters) និងត្រូវតែងតាំងជាផ្លូវការនៅខែឧសភាឆាប់ៗនេះ។ ។ គួរបញ្ជាក់ថា លោកបណ្ឌិត អ៊ុង ជិនណារី វ័យ ៧៧ ឆ្នាំបានជាប់អាហារូបករណ៍សិក្សាឧបករណ៍ ក្លារីណែត នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៦៤ ដោយទទួលបានសញ្ញាបត្រសិល្បៈតន្ត្រីពីសកលវិទ្យាល័យ កូឡំបៀ នៅឆ្នាំ ១៩៧៤។

ទោះជាយ៉ាងណាលោកមិនត្រឹមតែមានសមត្ថភាពក្នុងការលេងឧបករណ៍ជាច្រើននោះទេ តែលោកក៏ជាអ្នកនិពន្ធបទចម្រៀងឆ្នើមមួយរូបដែលលោកបាននិយាយថា លោកពិតជាមានមោទកភាពជាខ្លាំងដែលបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនថាជាកូនខ្មែរ ប្រសិនជាគ្មានសាវតា ស្មារតីតន្ត្រីវប្បធម៌ខ្មែរទេលោកក៏មិនអាចសរសេរស្នាដៃ Orchestra inner voices ដែលមានរយៈពេល ២០ នាទីបានឡើយ ហើយ Orchestra inner voices នេះដែរគឺជាស្នាដៃទី២ក្រោយផ្អាកនិពន្ធចន្លោះពីឆ្នាំ ១៩៧៤ និង ១៩៨៥ និងពានរង្វាន់កិត្តិយសជាច្រើនទៀតផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ លោកបណ្ឌិតសាស្ត្រាចារ្យ អ៊ុង ជិនណារី គឺជាខ្មែរអាមេរិកកាំងទី ១ ដែលបានជាប់ពានរង្វាន់ដ៏ល្បីល្បាញក្នុងការដាក់បញ្ចូលវប្បធម៌ជាច្រើនក្នុងបទតែ១។ សព្វថ្ងៃលោកគឺជាសាស្ត្រាចារ្យឆ្នើមផ្នែកតន្ត្រីមួយរូបនៅសកលវិទ្យាល័យនាទីក្រុង San Diego រដ្ឋ California ហើយលោកក៏កំពុងតែធ្វើការអភិរក្សផ្នែកតន្ត្រីខ្មែរផងដែរ៕

ប្រភព៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *