វិធីធម្មជាតិព្យាបាលគោអត់ស៊ីអាហារ ហៀរសំបោរ និងរឹងខ្លួនឱ្យជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស!!!

ខាងក្រោមជាវិធីធម្មជាតិព្យាបាលគោអត់ស៊ីអាហារ ហៀរសំបោរ និងរឹងខ្លួនឱ្យជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស បើបងប្អូនកសិករជួបប្រទះបញ្ហានេះសូមសាកល្បង៖

ធាតុផ្សំ៖-សំបកច្រេស ០.២ គីឡូក្រាម-សំបកជ្រោយ ០.២ គីឡូក្រាម-វល្លិ៍ប្រេង ០.២ គីឡូក្រាម-ដើមឫស្សីព្រៃ ០.២ គីឡូក្រាម-ប្រក់ផ្លែ ០.២ គីឡូក្រាម-ស្មៅជើងក្រាស ០.២ គីឡូក្រាម។

វិធីធ្វើ៖-យកវត្ថុធាតុផ្សំទាំងអស់ទៅលាងទឹកឲ្យស្អាត-ចាក់ទឹកចូលក្នុងឆ្នាំងឲ្យលិចធាតុផ្សំទាំងអស់ រួចយកទៅដាំទឹកឲ្យពុះ បន្ទាប់មក ទុកវាឲ្យត្រជាក់សំរាប់ឲ្យសត្វផឹក។

វិធីប្រើ៖ទឹកថ្នាំដែលផ្សំរួច ច្រកឲ្យសត្វផឹក ៣ ម៉ោងម្តង។ ម្តង ១លីត្រ ផឹករយៈពេល ២-៣ ថ្ងៃ ឬរហូតដល់សត្វជាសះស្បើយលែងហៀរសំបោររឹងខ្លួនអាចស៊ីអាហារ បានធម្មតាវិញ ។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *