តោះបងប្អូន យើងនាំគ្នារៀនធ្វើនំជៀលខ្មែរទាំងអស់គ្នា !!!

គ្រឿងផ្សំ៖
១-ម្សៅអង្កដំណើប ពីកញ្ចប់=២គីឡូ
២-ស្ករត្នោត ១គីឡូ រឺដាក់តាមកាចូលចិត្តបាន
៣-ទឹកស្អាត មួយលីត អំបិល ២ស្លាបព្រាកាហ្វេ ល្ងរ កន្លះចានចង្កឹស
៤-ម្សៅខ្ទិះដូងមួយកញ្ចប់ ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត។

វិធីធ្វើ៖
លាយម្សៅ ជាមួយស្ករត្នោត ម្សៅខ្ទិះដូនង ចាក់ទឹកចូលច្របាច់កូវាអោយសព្វ លាយទឹកជាមួយម្សៅអោយរៀងខាប់ល្មម រួចហើយយកកញ្ចែងសម្រាប់ចម្រុះម្សៅ អោយម្សៅម៉ត់ល្អ រួចដាក់ល្ងរចូលកូអោយសព្ វរួចហើយអាចយកទៅចំហ៊ុយបានហើយ ដាក់ចានរី កន្ទោងស្លឹកចេក តាមដែលងាយស្រួល ចំហ៊ុយឆ្អឹនរយះពេល មួយម៉ោង ទៅមួយម៉ោងកន្លះ៕

ប្រភព៖ DR

Leave a Reply

Your email address will not be published. Required fields are marked *