លោក តាន់ គីមសួរ ៖ ខ្ញុំរកបានគ្រាប់ពូជផ្កាក្ងោកជិត២០០០គ្រាប់ហើយ រំខានបងប្អូនជួយរើសទុកឲ្យខ្ញុំចំនួន៨០០០គ្រាប់ទៀតបានទេ? ដើម្បី…

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញលោក តាន់ គីមសួរ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុករបស់ខ្លួន ដោយលោកនឹងមានគម្រោងដាំដើមក្ងោកនៅតំបន់ឱរ៉ាល់។ ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ឥឡូវនេះខ្ញុំរកបានគ្រាប់ពូជផ្កាក្ងោកជិត២០០០គ្រាប់ហើយ រំខានបងប្អូនជួយរើសទុកឲ្យខ្ញុំចំនួន៨០០០គ្រាប់ទៀតបានទេ? ពួកយើងមានគម្រោងបង្កើតព្រៃផ្កាក្ងោកនៅតំបន់ឱរ៉ាល់ដើម្បីទាក់ទាញទេសចរណ៍ ផ្តល់ចំណូលល្អដល់ប្រជាជននៅតំបន់នោះ នឹងអាចចូលរួមចំណែកបន្តិចបន្តួចក្នុងការបញ្ឈប់ការចូលព្រៃកាប់ឈើ”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការពេញចិត្តជាខ្លាំង ហើយអ្នកខ្លះចូល comment ថា “ជាគំនិតដ៏ល្អបំផុត គាំទ្រណាបង”, អ្នកខ្លះទៀតបន្ថែមថា “អរគុណបងប្រុសនេះជាក្ដីស្រម៉ៃរបស់ខ្ញុំដែរ ផ្កាក្ងោកយើងស្អាតណាស់” ហើយក៏មានអ្នកគាំទ្រជាច្រើនទៀតចំពោះគំនិតដ៏ល្អនេះ ថែមទាំងជួយរកគ្រាប់ពូជនេះ និងចង់ចូលរួមសកម្មភាពនេះថែមទៀត៕ប្រភពពី freedomnews

Leave a Reply

Your email address will not be published. Required fields are marked *