ទំនងណាស់!!! វិធីធ្វើមាន់បំពងទឹកជ្រលក់ហិរ

គ្រឿងផ្សំ៖
-សាច់មាន់ (ស្លាប ភ្លៅ តាមចំណូលចិត្ត) ១គីឡូ-ទឹកត្រី ៣ស្លាបព្រាបាយ-ម្សៅបំពង ១កូនចានកន្លះ។គ្រឿងផ្សំទឹកជ្រលក់៖-ទឺកអំពិលទុំ ១កូនចាន-ទឹកត្រី ២ស្លាបព្រាបាយ-ស្ករ ១ស្លាបព្រាបាយ-ម្ទេសហុយ ១ស្លាបព្រាបាយ-អង្ករលីង ១/២ស្លាបព្រាបាយ-ខ្ទឹមក្រហមហាន់ស្តើង និងជីររណាហាន់តូចៗ (ដាក់តាមចំណូលចិត្ត)។វិធីធ្វើ៖ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា កូរឲ្យសព្វ រួចទុកមួយឡែក។

យកសាច់មាន់ ដាក់ទឹកត្រីចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅបំពងចូល ច្របល់ប្រឡាក់ចូលគ្នាឲ្យសព្វ។ បន្ទាប់មកយកមាន់ទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ចេញដាក់ចាន ហូបជ្រលក់ជាមួយទឹកត្រីអំពិលទុំហឹរតិចៗ ឆ្ងាញ់អស់ទាស់។

ប្រភព៖លោកពូ Sophalleth Eang

Leave a Reply

Your email address will not be published. Required fields are marked *