វិធី​បន្សាប​ដោះអំពើរធ្មប់ អាប មន្តអាគមន៍!!!

រឿង​អបិយ​ជំនឿ​ មន្តអាគម​អូមអាម​ ខ្មោច​ព្រាយ​បិសាច​ បេីយេីង​មិនជឿនោះទេ​ ក៏គួរគម្បី​កុំធ្វេីការ​ប្រមាថនោះដែរ​ ព្រោះវាអាចជារឿងពិត​ខ្លះ ហេីយក៏ជារឿងមួយដែលប្រឌិតខ្លះផងដែរ​ ដោយមិនការ​ស្រាវ​ជ្រាវ​ណាមួយ​ បានធ្វើ​ការ​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡេីយនោះទេ​ អំពី​រឿង​រ៉ាវ​ទាំងអស់នេះ។

ដោយ​ឡែក​ យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេកឈ្មោះ​ វត្ថុ​សក្ត័​សិទ្ធ​កេរ្តិ៍​ដូនតា​ បានរៀបអំពី​វិធី​បន្សាប​អំពេីជាច្រេីន​មុខ​ ដោយមានការ​រៀប​រាប់​ថា៖​ «ឱសថពិសេស សំរាប់ព្យាបាល បន្សាបដោះអំពើរធ្មប់ អាប មន្តអាគមន៍ ១០០មុខ ឱសថមានដូចជា៖ ស្លឹកដើមរាំងសាប ស្លឹកពោធិ៍ទទឹងថ្ងៃ ជើងធូបក្នុងព្រះវិហារវត្ត​ ឬមុខវិហារ និងជើងធូបក្នុងខ្ទមអ្នកតា

+ វិធីប្រើនិងព្យាបាលៈ-​ ស្លឹករាំងសាប ៧សន្លឹក ស្លឹកពោធិ៍ ៧សន្លឹក ជើងធូបក្នុងវិហារ ១០០សសៃ ជើងធូបក្នុងខ្ទមអ្នកតា ៧សសៃ ។
-​ ដើម្បីឲ្យជើងធូបស័ក្កសិទ្ធិ ត្រូវទៅអុចធូប​ សូមជើងធូបពីបារមីវត្ត ដោយពោលថា សូមគុណបារមីវត្ត ដ៏ស័ក្កសិទ្ធដែលថែរក្សា​ ក្នុងទីវត្ត…..កូនចៅសូមជើងធូប​ ១០០សសៃដើម្បីយកទៅព្យាបាល​ អំពើធ្មប់របស់…..សូមអស់លោកបារមីវត្ត​ មេត្តាអនុញ្ញាត​ ហើយជួយសង្រ្គោះគ្រួសារ….ខ្ញុំផងចុះ​ ចាំខ្ញុំថ្វាយថ្វាយដង្វាយ ចំនែកខ្ទមអ្នកតា​ ក៏អុចធូបសុំដូចគ្នាចឹងដែរ។

-​ ពេលបានឱសថ​ គ្រប់មុខហើយ ត្រូវយកមកដាំទឹក​ ៣​យកទឹក១ អោយអ្នកជំងឺហូប ឲ្យបាន៣ពែង ស្មើហ្នឹង​៣ពេល ព្រឹកថ្ងៃល្ងាច​ ក្រោយពេលហូប អ្នកជំងឺហ្នឹងអាចក្អួត ឬរាគ បើអ្នកខ្សោយខ្លាំង អាចសន្លប់​ ២ឬ៣ម៉ោង​ក៏មាន បើអំពើខ្លាំង​ ឬយូឆ្នាំ តែកុំបារម្មឲ្យសោះ អំពើមន្តអាគមន៍ទាំងឡាយ មិនថា ចាម ខ្មែរ ចិន ត្រូវវិនាសទាំងអស់។-​ ចំណែកកាកថ្នាំ​ ក្រោយពីព្យាបាលហើយ​ ត្រូវកប់ក្នុងផ្ទះឬមុខផ្ទះ ដើម្បីការពារគ្រួសារ​ កុំឲ្យគេធ្វើចូលម្តងទៀត។

-​ បំរាម​ និងតំណម៖ ហាមផឹកស្រា លេងស្រី​ មុនពេលទៅរកថ្នាំ បើមានគ្រូបាធ្យាយ ឬគ្រូសង្វាខ្លួនត្រូវ បន់គ្រូខ្លួនផង កុំប្រមាថ កុំហូបសល់ថ្នាំ​ ចាក់ចោល ហូបឲ្យអស់ពីកែវ។*បញ្ជាក់៖ ខ្ញុំមិនមែនគ្រូវិជ្ជា មន្តអាគមន៍ ទស្សទាយ អីខ្លាំងទេ គ្រាន់តែខ្ញុំដឹង បើជឿចាំធ្វើតាម ដោយមេត្តាចិត្តដ៏ក្រៃលែងពីខ្ញុំ​បាទចុះ! អំណាចបុគ្គលពាលទាំងឡាយ ត្រូវតែវិនាស“ជយោហិ ពុទ្ធស្ស សិរីមត្តោ អយំ មារស្សច បាបិ មត្តោ បរាជយោ” មហា​ មង្គល»។

Leave a Reply

Your email address will not be published. Required fields are marked *