របៀបជីករណ្តៅ និងការលាយជីធម្មជាតិឲ្យបានត្រឹមត្រូវ ធ្វើឲ្យដូងទទួលផលបានល្អ និងទឹកមានរសជាតិផ្អែមឆ្ងាញ់

ដើម្បីដាំដូងឲ្យបានផលល្អ ត្រូវជ្រើសរើសផ្លែដូងធំ និងមានដុះពន្លកថ្លោសល្អ។

+ការជីរណ្តៅ៖
-រណ្តៅ ជីកទំហំ ១ ម៉ែត្របួនជ្រុង-នៅបាតរណ្តៅដាក់លាមកគោ ៣ បង្គី-ដាក់ស្លឹកឈើ ៦ បង្គី-ដាក់ផេះ ១ បង្គី-ដាក់លាមកគោ ៣ បង្គីថែមទៀត-ដាក់ដីខ្សាច់ ឬដីល្បាយខ្សាច់ ២ បង្គី-បន្ទាប់មកស្រោចទឹកពីលើឲ្យជោគ

-ដាក់ដូងដាំដោយកប់ផ្លែឲ្យនៅត្រឹមពន្លក-ការរៀបចំរណ្តៅដាំបែបនេះ ធ្វើឲ្យយើងមិនលំបាកក្នុងការស្រោចទឹកទេ គឺស្រោចតែមួយដងគត់នៅពេលដាំ-ហើយដាំបានរយៈពេល ៤ ឆ្នាំ ដូងចាប់ផ្តើមផ្តល់ផ្លែរហូតផ្លែច្រើន និងទឹកមានរសជាតិផ្អែមទៀតផង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ​ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *