រំភើបជំនួសគាត់ទាំងពីរ!!! លោកយាយ​វ័យ​៩៨​ឆ្នាំ ជួប​បងស្រី​វ័យ​១០១​ឆ្នាំក្រោយ​បែក​គ្នា​៤៧​ឆ្នាំ​ ក្នុងរបបខ្មែរក្រហម

ភ្នំពេញ៖ វាជារឿងដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់ ក្រោយពីមានការជួបជុំរវាងបងប្អូនស្រី២នាក់ ដែលមានអាយុ ៩៨ ឆ្នាំនិង ១០១ឆ្នាំ បានជួបជុំគ្នាជាលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំ បន្ទាប់ពីពួកគេគិតម្នាក់ទៀតបានស្លាប់ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧០ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា បងប្អូនស្រីទាំង២ បានជួបគ្នាចុងក្រោយនៅឆ្នាំ១៩៧៣ គឺ ២ ឆ្នាំមុនពេលការ​កាន់អំណាច​របស់​ខ្មែរក្រហមដែលដឹកនាំដោយប៉ុលពត។ លោកយាយប៊ុន សែន ដែលជាប្អូនស្រី គឺលោកយាយមិនដែល​នឹកគិត​ថា បាន​ជួប​បងស្រី​របស់ខ្លួន​ឡើងវិញ​សោះ​។​ដោយសារតែ​ការប្រឹងប្រែង​ស្រាវជ្រាវ​របស់​បុគ្គលិក​អង្គការ CCF​។ គាត់​មិន​ត្រឹមតែ​បាន​ជួប​បងស្រី​វ័យ​១០១​ឆ្នាំ​នៅឡើយ ប៉ុន្តែ​ក៏បាន​ជួប​ប្អូនប្រុស​វ័យ​៩២​ឆ្នាំ ដែល​កំពុង​រស់រានមានជីវិត​ផងដែរ ដោយ​ពួកគាត់​រស់នៅក្នុង​ខេត្តកំពង់ចាម​។​

លោកយាយប៊ុន សែន បានបាត់បង់ស្វាមីរបស់ខ្លួននៅក្រោមរបបប៉ុលពត ដែលត្រូវបានផ្តួលរំលំនៅឆ្នាំ ១៩៧៩ ហើយទីបំផុតលោកយាយក៏បានមករស់នៅក្បែរកន្លែងចាក់សំរាមស្ទឹងមានជ័យ ដ៏ល្បីល្បាញនៅក្នុងរាជធានីភ្នំពេញ។អស់រយៈពេលជាយូរឆ្នាំមកហើយលោកយាយបានចំណាយដើររើសសំរាមដោយស្វែងរករបស់របរដែលអាចយកទៅកែច្នៃឡើងវិញ ហើយបានយកទៅលក់ដើម្បីយកលុយមកមើលថែទាំកុមារនៅក្នុងសង្កាត់ក្រីក្រ លោកយាយត្រូវបានលោក ស្កុ​ត នី​សុន (Scott Neeson) ស្ថាបនិក CCF បានចាត់ទុក​លោកយាយ ប៊ុន សែន ជា​ដូន​ដ៏​អស្ចារ្យ​ម្នាក់ ហើយក៏​ជាម​នុស្ស​ចំណាស់​ដំបូង​ដែល​គាត់​បាន​ជួប​នៅ​ស្ទឹងមានជ័យ​កាលពី​ឆ្នាំ​២០០៤​ផងដែរ​ ៕

ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *