លោកបណ្ឌិត កេង វ៉ាន់សាក់គឺជាស្ថាបនិកម៉ាស៊ីនអង្គុលីលេខមុនគេបង្អស់!!!

លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ (Pro. Keng Vansak) គឺ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលីលេខ ​និង​ធ្លាប់​បាន​និពន្ធ​សៀវភៅ​ស្រាវ​ជ្រាវ​វប្បធម៌អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។លោក​បណ្ឌិត​សាស្រ្តា​ចារ្យ​កេង​​ វ៉ាន់​សាក់​​ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨។​​

សព​​​​កវី​និពន្ធ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បី​ល្បាញ​និង​ជាស្ថាបនិក អង្គុលី​លេខ​ខ្មែរ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវ​បាន​គេ​ដង្ហែ​ចេញ​ពី​ទីតម្កល់ទៅ​កាន់​ទី​ប៉ាឆា​មួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំងនៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៨ ដើម្បី​បូជា​យក​អដ្ឋិធាតុ​ទៅ​តម្កល់​ជាមួយ​មាតា​របស់​លោក​នៅ​កម្ពុជា​ដោយ មាន​ព្រះ​សង្ឃ​ស្វាធ្យាយ​ព្រះ​សត្តប្បករ​ណា​ភិធម្ម​បង្សុ​កូលឧទ្ទិស កុសលបច្ឆាមរណៈផង៕

ប្រភពពី pressnews

Leave a Reply

Your email address will not be published. Required fields are marked *