របៀបកម្ចាត់កំណកកំបោរជាប់ធ្មេញ អោយសស្អាត ដោយខ្លួនឯង!!!

វិធីសាស្ត្រសាមញ្ញៗបំផុតដើម្បីកម្ចាត់កំណកកំបោរចេញពីលើធ្មេញតាមបែបធម្មជាតិ ដោយមិនចាំបាច់ត្រូវទៅទន្តពេទ្យ។
ព្យាបាល៖ កំណកកំបោរជាប់ធ្មេញ។

គ្រឿងផ្សំ៖ ម្ស៉ៅសូដា និងអំបិល។វិធីធ្វើ និងប្រើប្រាស់៖-យកម្ស៉ៅសូដា២ស្លាបព្រា លាយជាមួយអំបិល២ស្លាបព្រាច្របល់ចូលគ្នាឲ្យសព្វ-យកច្រាសដុសធ្មេញជ្រលក់ទឹកឲ្យសើម-យកល្បាយដែលលាយរួច ដាក់លើសរសៃច្រាស រួចយកមកដុសធ្មេញដូចធម្មតា។

ដំបូន្មានបន្ថែមសម្រាប់ថែរក្សាធ្មេញ៖-កុំភ្លេចដុសធ្មេញរបស់អ្នកក្រោយពេលអាហាររួច ឬយ៉ាងហោចណាស់ឱ្យបាន ២ដងក្នុង ១ថ្ងៃ-ប្រើរយៈពេលដុសធ្មេញយ៉ាងតិចណាស់ ២នាទី-ជ្រើសរើសប្រភេទថ្នាំដុសធ្មេញកម្រិតស្រាល ព្រោះសារធាតុគីមីក្នុងថ្នាំដុសធ្មេញភាគច្រើនប៉ះពាល់ដល់ pH មាត់របស់អ្នក-ដុសសម្អាតធ្មេញរៀងរាល់យប់មុនពេលចូលគេង ដើម្បីកម្ចាត់កាកសំណល់អាហារជាប់ចន្លោះធ្មេញ-ប្រើទឹកខ្ពុរមាត់ឱ្យបានទៀងទាត់។ ប្រភេទទឹកខ្ពុរមាត់ធម្មជាតិដែលអ្នកអាចធ្វើដោយខ្លួនឯងបាន ដូចជាជីអង្កាម។ អ្នកក៏អាចលាយទឹកអំបិលជាមួយទឹកធម្មតា។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *