អាហារសម្រន់ព្រឹក!!! របៀបធ្វើប៊័រលាបលើនំប៉័ង

គ្រឿងផ្សំ៖1.ពងមាន់យកតែផ្នែកក្រហម៥គ្រាប់ 2.ប្រេងឆា១គីឡូ (ប្រសិនចង់ខាប់ កន្លះគីឡូ) 3.អំបិល១ចុងស្លាបព្រាបាយ 4.ស្ករស១កែវខ្លីផឹកទឹក 5.ប្រដាប់វាយពងទា។វិធីធ្វើ :1.យកអំបិល និងស្ករសលាយច្របល់ចូលគ្នា។2.យកចានជ្រៅ១មក និងប្រដាប់វាយពងទា។3.ដួសប្រេងឆា១ស្លាបព្រាបាយដាក់ក្នុងចានរួចដួសផ្នែកក្រហមពងមាន់១ស្លាបព្រាដែររួចដាក់ស្ករដែលលាយអំបិលរួចនោះកន្លះស្លាបព្រាបាយមកវាយក្រឡុកកូរទៅឆ្វេងទៅស្តាំ

រហូតដល់វាឡើងខាប់រួចយកប្រដាប់ក្រឡុបបុកវាបន្ថែមពីលើចុះក្រោមទៀតទាល់តែខាប់ទៀត ទើបដួសបន្ថែមប្រេងឆា១ស្លាបព្រាបាយដាក់ចូល ដាក់ផ្នែកក្រហមនៃពងមាន់ដាក់ចូលដាក់ស្ករលាយអំបិលស្រេចនោះកន្លះស្លាបព្រាចូលទៀត រួចវាយដូចរៀបរាប់ខាងលើដដែលៗរហូតដល់អស់ប្រេងឆា ពងមាន់ និងស្ករលាយអំបិលរលីង។

រក្សាទុកក្រៅទូរទឹកកកបាន២សប្តាហ៍ដោយមិនខូច ប្រសិនបើដាក់ក្នុងទូរទឹកកកវានឹងរលាយរាវដូចជាប្រេងឆាវិញមិនអាចប្រើបានទៀតទេ។ ចំណាំ: ប្រសិនបើចង់យកវាធ្វើជាម៉ាញ៉ូណែស ត្រូវយកក្រូចឆ្មាច្របាច់វាលាយចូលប៊័រដែលធ្វើរួចនោះ ដូច្នេះវានឹងក្លាយជាម៉ាញ៉ូណសវិញហើយ ប្រភព៖ម្ហូបខ្មែរឆ្ងាញ់។fbfreeshare

Leave a Reply

Your email address will not be published. Required fields are marked *