រំភើបមែន!!! ឯកឧត្តម គួច ចំរើន បានទទួលការបំពាក់មេដាយ ជាតូបកា ពីសម្ដេចតេជោ ហ៊ុន សែន នូវស្នាដៃនៃការដឹកនាំ​ ជួយប្រជាពលរដ្ឋ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុទទួលបានការបំពាក់មេដាយ ជាតូបកា ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជាការអបអរសាទរ​នូវស្នាដៃនៃការដឹកនាំ​ ជួយប្រជាពលរដ្ឋនាពេលកន្លងមក​ ក្នុងឱកាសបិទមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៩​ របស់ក្រសួងមហាផ្ទៃ​ នារសៀល​ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។

ព្រះរាជក្រឹត្ស៖ យើង ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្រ្ដ ពុទ្ទិន្រ្ទាធរាមហាក្សត្រ ខេមរាជនា សមូហោតាស កម្ពុជឯករាជរដ្ឋបូរណសន្ដិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្រ្ដ ព្រះចៅក្រុងកម្ពុជាធិបតី

យោងតាមសេចក្ដីក្រាបបង្គំទួលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាតូបការ ជូនទៅដល់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ។

Leave a Reply

Your email address will not be published. Required fields are marked *