ឈុត ព្រះម៉ែទុគ៌ា​ ទេវីអ្នកចម្បាំង​ ព្រះធីតានៃក្រុងលង្វែក!!!

កាលពិពេលថ្មីៗនេះ ដោយយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nika Van បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំងព្រោះតែការគ្រងឈុត ព្រះម៉ែទុគ៌ា​ ទេវីអ្នកចម្បាំង​ ដែលហ្វេសប៊ុកខាងលើបានបង្ហោះ និងសរសេររៀបរាប់ថា៖ «ព្រះម៉ែទុគ៌ា​ ទេវីអ្នកចម្បាំង​ មានរឿងនិទានដំណាលថា​ ក្នុងកាលដ៏យូលង់មកហេីយ​ ទេវទាំងឡាយពុំអាចវាយឈ្នះមហិង្សាសុរា​ ដែលជាយក្សកំណាចសាហាវ​ឃោឃៅ​ មានខ្លួនជាមនុស្សក្បាលជាក្របីនោះឡេីយ​។

យក្សនោះនាំពួកអសុរាទៅអុកឡុកបង្ករចលាចលគំរាមគំហែងឋានទេវលោក​ ព្រះឥសូរ​ ព្រះនារាយណ៍និងអទិទេពផ្សេងទៀតក៏ព្រមព្រៀងគ្នា​ ហេីយបង្កេីតបានជាព្រះម៉ែ​ ទុគ៌ា​ ។ ព្រះម៉ែមានមហិទ្ធិរិទ្ធខ្លាំងពូកែរអស្ចារ្យណាស់​ ហេីយទៅសម្លាប់យក្សមហិង្សាសុរានោះចោលទៅ​ ។​ ឈុតនេះdesign ហេីយតម្លេីងថ្មី​ ! អោយមេីលទៅមា​នភាពទាក់ទាញហ្នឹងមានអំណាច​ ។​ សម្លៀកបំពាក់បុរាណបែបឆ្នៃប្រឌិត​ !Make up by RaDee RaDeeDesign by Skor KrobStudio mirror»៕

Leave a Reply

Your email address will not be published. Required fields are marked *