គាំទ្រអំពើល្អ!!! លោកឧកញ៉ា ឌួង ឆាយ នឹងចំណាយទាំងស្រុងក្នុងពិធីបុណ្យស ព៧ថ្ងៃ របស់លោកតាស៊ីក្លូដែលត្រូវរថយន្តបុក

កាលពីពេលថ្មីៗនេះមហាជននៅក្នុងបណ្តាញសង្គមកំពុងមានការរំជួលចិត្តចំពោះការស្លា.ប់របស់លោកតា​ធាក់​ស៊ីក្លូ​ម្នាក់ដែលមានជីវភាពក្រលំបាកហើយត្រូវបាន​រថយន្តម៉ាក​តូ​យ៉ូ​តា​ព្រូសពណ៌​ស​មិន​ចាំ​ស្លាកលេខបើកមក​ពីក្រោយ​យ៉ាង​លឿន​បុ.ក​ចំ​ពេញទំហឹងបណ្ដាលឲ្យ​កិ.ន​អូស​លោកតាជាង១០០​ម៉ែត្រស្លា.ប់​ភ្លាមៗ​នៅ​ក្បែរភូមិគ្រឹះរបស់សម្តេចនាយករដ្ឋមន្ត្រីហើយរត់គេចខ្លួនបាត់។

ទន្ទឹមនឹងនោះសូមអរគុណឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីនេះជាមួយប៉ូលិសខណ្ឌដូនពេញក្នុងការដុតដៃដុតជើងសហការស្រាវជ្រាវក្នុងករណីបុកផ្តា.ច់ជី.វិតលោកតាធាក់ស៊ីក្លូកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០

ក្នុងសង្កាត់ចតុមុខ/ខណ្ឌដូនពេញ/រាជធានីភ្នំពេញ ហើយពេលនេះក្រុមគ្រួសារលោកតាស៊ីក្លូ សង្ឃឹមថាសមត្ថកិច្ចនឹងតាមស្រាវជ្រាវតាមចាប់រថយន្តនឹងអ្នកបើករថយន្តបង្កហេតុឃើញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអោយលោកតាស៊ីក្លូអាចបិទភ្នែកទៅជិតក្រោយទទួលបានយុត្តិធម៌។ អ្វីដែលសែនរំជួលចិត្តនោះពិតជាទុក្ខជាន់ទុក្ខណាស់កូនប្រុសទើបតែស្លា.ប់មិនទាន់បាន១០០ថ្ងៃផង បែរជាលោកតាអាយុ៧៧ឆ្នាំ ដែលប្រកបរបរធាក់ស៊ីក្លូស្ទើរតែមួយជីវិតហើយនោះដោយរត់ស៊ីក្លូពេលថ្ងៃនិងរើសអេតចាយពេលយប់បានលាចាកលោកទៅទៀតនៅសល់តែម្តាយនិងកូនមួយកំព្រាតស៊ូវេទនានៅលើលោកីយ៍នេះ។

សូមជម្រាបផងដែរថាស.ពរបស់លោកតាស៊ីក្លូត្រូវបានបូជារួចចប់សព្វគ្រប់ហើយ​និងរៀបចំបន្តធ្វើបុណ្យ៧ថ្ងៃនៅឯស្រុកកំណើត។ក្នុងនោះដោយមើលឃើញពីទុក្ខលំបាកនិងការអាណិតអាសូរជាពន់ពេកចំពោះលោកតាស៊ីក្លូលោកឧកញ៉ា ឌួង ឆាយ ក្រោយបានមើលការឡាយរបស់TVFBលោកឧកញ៉ាបានទាក់ទងមកកាន់លោក សុវណ្ណរិទ្ធី ផ្ទាល់នៅមុននេះបន្តិចថា លោកឧកញ៉ានឹងធ្វើការធានាចេញរាល់ការចំណាយទាំងស្រុងនៃបុណ្យសព៧ថ្ងៃរបស់លោកតា ដើម្បីជួយសម្រាលទុកលំបាកដល់គ្រួសាររបស់លោកតាស៊ីក្លូនាពេលនេះ។

ក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានចូលបុណ្យលោកតាស៊ីក្លូចំនួន២លានរៀល រួមជាមួយនិងគ្រឿងឧបភោគបរិភោគ​ផងដែរ។ ដូច្នេះបើប្រិយមិត្តមានចិត្តអាណិតអាសូរដល់គាត់​ចង់បរិច្ចាគថវិកាដើម្បីជួយសម្រាលទុក្ខរបស់គាត់​ អាចទំនាក់ទំនងតាមរយៈលេខ៖​ 093​ 697​ 923 ៕ អត្ថបទ៖ TVFB

Leave a Reply

Your email address will not be published. Required fields are marked *