ស្អាតហើយ ចិត្ត​ល្អ​ទៀត!!! បានឧបត្ថម្ភ​ដល់លោក​ បេន​ ដើម្បីបន្តការអភិរក្សព្រៃឈើ​ នូវ​ទឹកប្រាក់​ចំនួន $500​

បុរសជាជនបរទេសម្នាក់រួមជាមួយនិងក្រុមគ្រួសារ​ បានសម្រេចចិត្តចាកចេញពីប្រទេសកំណេីតរបស់ខ្លួនដែលជាប្រទេសទំនេីប​ និងជាមហាអំណាចពិភព​លោក​ មករស់នៅក្នុងព្រៃជ្រៅ​ ដេីម្បី​ជួយ​អភិរក្ស​ទៅដល់សត្វព្រៃ​ និងការពារ​ព្រៃឈើ​ ដែលកំពុងតែ​ទទួលរងនូវការ​កាប់​បំផ្លាញ​នាពេល​បច្ចុប្បន្ន​នេះ​។

​សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​​ ជនបរទេសម្នាក់​នេះ​មានឈ្មោះថា​ Ben Davis គាត់បានមករស់នៅលេីទឹកដី​ប្រទេស​កម្ពុជា​ អស់រយៈពេល​ជិត​ ៣០ឆ្នាំ​មកហើយ​​​ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គាត់​ជាមួយ​និង​ក្រុមគ្រួសារ​បាននឹងកំពុងតែរស់នៅក្នុង​ព្រៃជ្រៅមួយក្នុង​ខេត្តព្រះវិហារ​ ដេីម្បី​ចូល​រួម​អភិរក្ស​ដល់​សត្វ​ព្រៃ​ និងការពារព្រៃឈេី។

គួរ​រំលឹក​ថា​ លោក​ តាន់​ គីម​សួរ​ ដែលបងប្អូនបានស្គាល់គាត់តាមរយៈ​កិច្ចការ​ងារ​សង្គម​ និង​ការងារ​សប្បុរសធម៌​ជាច្រើន​នោះ​ ធ្លាប់បានចេញមុខ​ប្រកាសស្វែងរកជំនួយ​ ដេីម្បី​យកថវិកាជួយសម្រួលទៅដល់​ជីវភាព​លោក​ Ben Davis​ ដែលជា​សកម្មជន​ការពារ​សត្វ​ព្រៃ​ និង​អភិរក្ស​ព្រៃឈើ​ កំពុង​តែ​ទទួល​រងនៅការខ្វះខាតជា​ខ្លាំង​នោះ។

យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​លោក​ តាន់​ គីម​សួរ​ ដែលកាលពី​ប៉ុន្មាន​ថ្ងៃ​មុន​​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«អរគុណប្អូនស្រីដ៏ស្រស់ស្អាត Kru Rouy​ ដែលបានឧបត្ថម្ភជាថវិកាចំនួន៥០០$​ ជូនលោក​ បេន​សម្រាប់បេសកកម្មអភិរក្សព្រៃឈើ ប្អូនស្រីសន្យានឹងបន្តជួយលោក​ បេន​ ជាបន្ត​ទៀត»។

ចំពោះ​ប្រិយមិត្ត​ដែល​និយម​តាម​ដាន​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ជាពិសេស​មិត្ត​ៗ​នារី​ ប្រាកដ​ជា​បានស្គាល់​ ម៉ែរួយ​ រួចមកហេីយ​ តាម​រយៈ​ការឡាយ​លក់ផលិត​ផល​តាម​អនឡាញ​ និងការ​សមាធិ​គ្រប់​គ្រង​អារម្មណ៍​ ដេីម្បី​ពង្រឹងផ្លូវចិត្តមនុស្សអោយមានភាពរឹងមាំ​ ដែលទទួល​បាន​នូវការ​ចាប់អារម្មណ៍​ជាខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ​។

Leave a Reply

Your email address will not be published. Required fields are marked *