ឆ្ងាញ់ហើយ អត្ថប្រយោជន៍ច្រើនទៀត!!! វិធីធ្វើទឹកផ្លែសារី ជួយដល់សុខភាព និងសម្រស់ ថែមទាំងជំនួយដល់ការសម្រកទម្ងន់ទៀតផង

+គ្រឿងផ្សំ៖
-ផ្លែសារី ៤ផ្លែ
-ផ្លែក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា ១ផ្លែ
-អំបិលបន្តិច

+វិធីធ្វើ៖-ជាដំបូងលាងផ្លែសារីឱ្យស្អាត ចិតសម្បកចេញ រួចកាត់ជាដុំៗរួចយកទៅក្រឡុកជាមួយទឹកក្រូចឆ្មារ រួចបន្ថែមអំបិលមួយចិបឱ្យហ្មត់ល្អ។-បន្ទាប់មកច្រោះតែទឹកមកទទួលទាន។*បញ្ជាក់សំរាប់អ្នកចង់សម្រក់ទម្ងន់ត្រូវពិសារមុនពេលញាំអាហារ៣០នាទី

+អត្ថប្រយោជន៍៖-ជំនួយប្រព័ន្ធរំលាយអាហារ-ជំនួយសរសៃឈាមបេះដូង-ពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ-ជំនួយសាច់ដុំ និងសរសៃពួរផ្សេងៗ-ប្រយុទ្ធប្រឆាំងនឹងបញ្ហាឆ្អឹង-ការពារជំងឺស្លេកខ្លាំង-ជំនួយស្បែក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *