សុំសរសើរគាត់មែនទែន!!! មន្ត្រីនគរបាលជាតិគំរូ ប្ដូរជីវិតសង្គ្រោះក្មេងស្រីចេញពីអណ្តាតភ្លើង…

មន្ត្រីនគរបាលជាតិគំរូ ប្ដូរជីវិតសង្គ្រោះក្មេងស្រីចេញពីអណ្តា តភ្លើ ង…ស៊ែរផ្តល់កម្លាំងចិត្តឲ្យគាត់ផង!! កាលពីយប់មិញនេះ វេលាម៉ោង ០១៖៥០នាទីរំលងអាធ្រាធ ឆ្លងចូលនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយបានកើតឡើង បណ្ដាលធ្វើអោយឆាបឆេះផ្ទះប្រជាពលរដ្ឋ (ឆ្លងចរន្តអគ្គីសនី) ស្ថិតនៅចំណុចផ្លូវលំ ក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដោយបណ្ដាលធ្វើឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នងទាំងស្រុង

ដែលមានម្ចាស់ឈ្មោះ ហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥៣ច ផ្លូវលំ ក្រុុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន ០៨បន្ទប់ ស្មេីនឹង ០៨គ្រួសារ) និងឆេះរោលចំនួន ០៥ខ្នង នៅក្នុងកិច្ចប្រតិបត្តិការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន ០៥នាក់ (ក្មេង ០២នាក់

១/ ឈ្មោះ សុខ ចាន់សម្បត្តិ ភេទប្រុស អាយុ០៦ឆ្នាំ ២/ ឈ្មោះ សុខ ចាន់អារីយ៉ា ភេទស្រី អាយុ០៤ឆ្នាំ)ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័ យចំនួន ២០គ្រឿង (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨គ្រឿង រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១គ្រឿង និងរថយន្តស្រាបៀរកម្ពុជាចំនួន ០១គ្រឿង) ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ តែពុំមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡេីយ។

អគ្គីភ័យនេះបានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង ០២ និង៣០នាទីថ្ងៃខែឆ្នាំដដែល។ទន្ទឹមនឹងនេះដែរ ក្រឡែកមកមើលទិដ្ឋភាពមន្រ្ដីនគរបាលម្នាក់ បានលះបង់ជីវិតរបស់ខ្លួន ដោយរត់ចូលទៅជួយសង្រ្គោះក្មេងស្រីម្នាក់ ពេលភ្លើងកំពុងតែឆាបឆេះ នៅក្នុងអគារនោះ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Samnang BK បានសរសេរប្រាប់ឱ្យដឹងថា៖”សម្លាញ់ធ្វើបានល្អណាស់ដែរបានចូលជួយក្មេងស្រីក្នុងហេតុការណ៏អគ្គីភ័ យ ដែលមិនគិតពីអាយុជីវិតខ្លួនឯង មន្ត្រីល្អ”។

Leave a Reply

Your email address will not be published. Required fields are marked *