កសិករមួយរូបនៅខេត្ដស្ទឹងត្រែង អាចរកចំណូលបានពី ៥០ម៉ឺនទៅ ៧០ម៉ឺនរៀលក្នុងមួយថ្ងៃពីការចិញ្ចឹមត្រីអណ្ដែង

តាមរយៈការចុះផ្សាយរបស់ ក្រសួងពត៌មានបានឲ្យដឹងថា កសិករមួយរូបរស់នៅ កាំមេម៉ាយ សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង អាចរកប្រាក់ចំណូលបានក្នុងមួយថ្ងៃចាប់ពី ៥០ម៉ឺនទៅ ៧០ ម៉ឺនរៀល ពីរបរចិញ្ចឹមត្រីអណ្ដែង។

លោក ឯក ឌុំ អាយុ ៧០ ឆ្នាំ ម្ចាស់ជាមម្ចាស់កសិដ្ឋានចិញ្ចឹមត្រីអណ្ដែងខាងលើបានឲ្យដឹងថា គាត់ចិញ្ចឹមត្រីអណ្តែងជាង ១៥ ឆ្នាំមកហើយ ត្បិតតែថាការចិញ្ចឹមត្រីនេះ អាចរកចំណូលបានច្រើន ប៉ុន្ដែរបរមួយនេះបានជួយបនូវបញ្ហាមួយចំនួនផងដែរ។ រូបលោកមិនទាន់ចេះបច្ចេកទេស ភ្ញាស់កូនត្រីខ្លួនឯងនៅឡើយទេ គឺតម្រូវឲ្យចំណាយដើមទុនច្រើន ទៅទិញកូនត្រីអណ្តែងនេះ ពីប្រទេសឡាវយកមកវិញ។

តាមរយៈបញ្ហានេះ ថៅត្រីខាងលើបានស្នើឱ្យមន្ត្រីជំនាញជលផល ជួយបង្រៀនបច្ចេកទេសភ្ញាស់កូនត្រីមកដល់ពួកគាត់ផង។ ដើម្បីឲ្យការចិញចិញ្ចឹមត្រីរបស់ពួកកាន់តែងាយស្រួលនិងកាត់បន្ថយការនាំចូលកូនត្រីពីប្រទេសជិតខាងផងដែរ។

លោកស្រី សៀនផលិត ប្រជាពលរដ្ឋរស់នៅ សង្កាត់ព្រះបាតបានទទួលស្គាល់ថា ការចិញ្ចឹមត្រីនៅក្នុងស្រុកពិតជាបានរួមចំណែកលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ហើយក៏ស្រួលទិញមកបរិភោគដែរ។ ម្យ៉ាងទៀតអាចជួយកាត់បន្ថយការនាំត្រីចូលពីប្រទេសជិតខាង ពិសេសការពារនិងអភិរក្សត្រីធម្មជាតិ នៅក្នុងទន្លេមេគង្គ មិនឲ្យផុតពូជ៕

ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *