កប៉ាលដែលមហាសេដ្ឋី Bill Gates កម្ម៉ង់ទិញរួចហើយ ហើយកប៉ាល់នោះចាក់ទឹក មិនមែនចាក់ស៊ាំង រឺម៉ាសូតទេ

លោកមហាសេដ្ឋី​ Bill Gates ចាយលុយរាប់ពាន់លាន​របស់គាត់ ​អស់រយះពេលច្រើនឆ្នាំមក។​យើងកម្រឃើញគាត់ចាយលុយក្នុងទ្រង់ទ្រាយធំលើសម្ភារះសម្រាប់ការរស់នៅណាស់​ក្រៅពីផ្ទះរបស់គាត់។ កប៉ាលខ្នាតយក្សមួយនេះ ​ជារបស់ទី១​ហើយ​ដែលគាត់ទិញក្នុងតម្លៃមហិមារហូត ដល់​៦៦៤លានដុល្លារឯណោះ។

តើកប៉ាលមួយនេះមានអ្វីពិសេសទៅ?វាជាកប៉ាលដែលដើរដោយថាមពលមិនចេះរីងស្ងួតមិនប្រើប្រេងសាំងទេ​។​កប៉ាលដ៏ស្អាតមួយនេះគឺដើរដោយអ៊ីត្រូសែន​មិនត្រូវការសាំងឬម៉ាស៊ុតនោះទេ។​កប៉ាលមួយនេះមានហាងហែលទឹក កន្លែងចត ឧទ្ធម្ភាគចក្រ ស្ប៉ានិង​កន្លែង​ហាត់ប្រាណផងដែរ។

កប៉ាលដែលមានប្រវែងរហូតដល់១១២ម៉ែត្រមួយនេះ ​មានកំពស់រហូតដល់ប្រាំជាន់​ឯណោះ ​​ជាកប៉ាល​សម្រាប់អ្នកមាន ​រចនាទ្បើងដោយលោកSander Sinotអ្នកឌីហ្សាញកប៉ាល ល្បីឈ្មោះមួយរូប។

គួរបញ្ជាក់ថា ​លោកមហាសេដ្ឋី​ Bill Gates បានចូលនិវត្តន៍ពីការរកស៊ីរបស់គាត់អស់រយះពេលច្រើនឆ្នាំមកហើយ។ ​ក្រោយគាត់ចូលនិវត្តន៍​ ទ្រព្យរបស់គាត់នៅតែបន្តកើនទ្បើងឥតឈប់ឈរ ​ដោយសារតែក្រុមហ៊ុន​របស់គាត់កាន់តែរីកធំទៅៗ។ ​គាត់បានចាយលុយរាប់ពាន់លានដុល្លារ ទៅលើការងារមនុស្សធម៌ជាពិសេសគឺការស្រាវជ្រាវផ្នែក​វិទ្យាសាស្រ្ត និង​វេជ្ជសាស្រ្តក្នុងគោលបំណងចូលរួមដោះបញ្ហាធំៗរបស់ប្រទេសអ្នកក្រ៕business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *