ឈប់ព្រួយបារម្ភទៀតទៅ!!! រកស៊ីយូរទៅនៅសល់តែបំណុល ក្បួនដោះបំណុល…

ពាក្យថា“បំណុល” ពាក្យមួយនេះកំពុងតែលងមនុស្សច្រើននាក់ណាស់នាពេលបច្ចុប្បន្ន ​និងកាន់តែច្រើន​នាពេល​អនាគត។ ​ខ្ញុំគិតថា ​វាជារឿងសំខាន់ណាស់ ដែលយើងគ្រប់គ្នារួមទាំងខ្ញុំផងដែរ​ ត្រូវនាំចាប់ផ្តើមសិក្សារពីបញ្ហា​បំណុលរបស់ខ្លួន​ឯង ​រៀនរបៀបប្រើបំណុលឲ្យបានល្អបំផុត។ ក្បួន​៣ខាងក្រោមនេះអាចជួយអ្នកបាន៖

១ រៀនគ្រប់គ្រងលុយទ្បើងវិញ៖ តើលោកអ្នកកំពុងគ្រប់គ្រងលុយ ឬលុយកំពុងគ្រប់គ្រងអ្នក?​ នេះជាសំនួរសំខាន់បំផុតមួយ ទាក់ទងនឹង​បញ្ហាលុយ។​ ខ្ញុំឃើញអ្នកខ្លះត្រូវបានលុយកាន់កាប់ជីវិតគាត់បាត់ទៅហើយ​ ពោលគឺគាត់ចាយលែងដឹង​ក្បួន​ហើយឲ្យតែខ្លួនឯងសប្បាយចិត្ត។ ​ទ្បាន ផ្ទះ ឬគ្រឿងកំដរជីវិតសែនថ្លៃៗ ត្រូវបានទិញដោយខ្ចីលុយគេ​យកទៅទិញ​ បែបនេះហើយដែលខ្ញុំហៅថា​លុយគ្រប់គ្រងជីវិតអ្នកនោះ។

២ វិនិយោគអ្វីក៏ដោយត្រូវគិតពីចរន្តសាច់ប្រាក់៖ លោកមហាសេដ្ឋីលីកាស៊ីង ​ជាមនុស្សគំរូម្នាក់ដែលរកស៊ីទោះពេលមានវិបតិ្តសេដ្ឋកិច្ចកើតទ្បើង​ ក៏គាត់​មិនខ្វល់ដែរ​ ព្រោះតែគាត់តែងគិតពីចរន្តសាច់ប្រាក់គាត់ជានិច្ច។​ គាត់តែងវិនិយោគដោយប្រុងប្រយ័ត្ន​បំផុត​មិនចេះតែទិញទ្រព្យណា​ដែលមិនផ្តល់ចំណូលមកវិញនោះទេ។​ ​បន្ថែមពីនេះ ពេលដែល​សេដ្ឋកិច្ចល្អ​លក់បានច្រើន​​ស្រួលរកស៊ី គាត់បានយកលុយនៅសល់ទៅបំរុងទុកពេល​ជួបវិបតិ្ត។

៣​ ច្នៃអ្វីដែលអ្នកកំពុងមានឲ្យទៅជាចំណូល៖ នេះជារឿងសំខាន់បំផុត​និង​បន្ទាន់បំផុត ​អ្នកត្រូវតែធ្វើដើម្បីឲ្យចំណូលកើន។​លោកអ្នកត្រូវមានចំណូលកើន ​ឲ្យបានច្រើន​ដើម្បីមានលទ្ធភាពសងទៅម្ចាស់កម្ចីវិញ ជៀសវាងការរឹបអួសយកទ្រព្យ​បញ្ចាំរបស់លោកអ្នក។

ច្នៃអ្វីដែលអ្នកកំពុងមាន គឺជាការច្នៃអាជីវកម្មអ្នកឲ្យដើរទៅមុខ​ លក់បានច្រើនជាងមុន​ហើយ​ក៏ជាការច្នៃជំនាញ​ដែលខ្លួនឯងកំពុងមាន ​ទៅជាចំនូល​សម្រាប់ខ្លួន​ឯងផងដែរ។​បើលោកអ្នកមិនទាន់ដឹង ថា​ច្នៃបែបណាទេ ​មកចូលរៀនជាមួយខ្ញុំមកខ្ញុំនឹងពន្យល់បន្ថែម៕

ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *