ទំនងណាស់…វិធីធ្វើនំទ្រាបបាយ ស្លឹកតយ!!! (មានវីដេអូ)

គ្រឿងផ្សំ៖ អង្ករដំណើប ៥០០ក្រាម,ដុំសាជូរ ១ក្រាម(អាចរកទិញបាន),ខ្ទិះដូង(ក្បាលខ្ទិះ) ២២០ក្រាម,ទឹកស្លឹកតើយ ៨០ក្រាម,ស្ករស ១៩០ក្រាម,អំបិល ១/២ស្លាបព្រាកាហ្វេ,ល្ងស ១ស្លាបព្រាបាយ។

វិធីធ្វើ៖១.ដំបូងត្រូវយកអង្ករដំណើបចាក់ទឹកចូល យកដុំសាជូរដាក់ចូលកូរហើយដុសអង្ករឲ្យសព្វរយៈពេល ២-៣នាទី រួចយកអង្ករទៅលាង ៣-៤ដងទៀតឲ្យស្អាត ហើយដាក់ទឹកត្រាំអង្ករចោលរយៈពេល ៤-៥ម៉ោង។២.បន្ទាប់មកចាក់ទឹកចេញទុកឲ្យស្រស់ទឹកបន្តិច រួចយកទៅដាក់ក្នុងស្បៃ ឬក្រណាត់ស្អាតដាក់ចំហុយរយៈពេល ២០នាទី ឆ្អិនហើយយកបាយដំណើបដាក់ថាស ឬចានទុកមួយឡែក

៣.ដាំខ្ទះដាក់ខ្ទិះដូងចូល ដាក់ស្ករស និងអំបិលកូរចូលគ្នាឲ្យសព្វរម្ងាស់ឲ្យរំពុះ រួចដាក់បាយដំណើបចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អ។៤.បន្ទាប់មកទៀតយកបាយដំណើបដាក់ចូលពុម្ព ឬថាសទុកឲ្យត្រជាក់បន្តិច រួចកាត់ជាដុំៗល្មមតាមចំណូលចិត្ត រួចដាក់រោយល្ងពីលើជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *