សុំសរសើរទឹកចិត្តគាត់!!! លោក បេន​ អ្នកអភិរក្សសត្វព្រៃ និងព្រៃឈើ​តំបន់ ភ្នំត្នោត ភ្នំពក ព្រះវិហារ

ពិតណាស់ពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក បេន បានរស់នៅ​ក្នុងប្រទេស​កម្ពុ​ជាជាង​២៥​ឆ្នាំ​ហើយ ជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។

ព្រោះតែស្រឡាញ់ព្រៃឈើ និងសត្វព្រៃ នៅប្រទេសកម្ពុជា យើង ខ្លាំងពេក លោកបានប្រាប់តាមរយៈលោក លោក តាន់ គីមសួរ​ ថា៖ “គាត់មិនអាចបោះបង់ បានទេ គាត់សុំផ្ញើឆ្អឹងនៅស្រុកខ្មែរហើយ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “SS Media TV” បាន​បង្ហោះវីដេអូរបស់លោកបេន ដែលបានរៀបរាប់ពីរឿងរ៉ាវខ្លះៗដែលលោកបានជួបប្រទះកន្លងមក។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូដ៏មានខ្លឹមសារខាងក្រោមនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *