ដឹងទេ? ស្ពានកំពង់ក្តី ដែលមាននៅក្នុងក្រដាសប្រាក់ ៥០០០រៀល មានអាយុកាលជាង ១ពាន់ឆ្នាំហើយ

ស្ពានកំពង់ក្តី (អ្នកខ្លះហៅថា៖ ស្ពានព្រះទិស ឬស្ពានប្រាប់ទោស ឬស្ពាននាគ ជាស្ពានចំណាស់មួយដែលកសាងឡើងក្នុងកំឡុងសម័យអង្គរ។ ស្ពានកំពង់ក្តីមានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី ក្នុងនៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សព្វថ្ងែស្ពាននេះហាក់ដូចជាគ្មានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរប៉ុន្មានឡើយ។ ស្ពាននេះកសាងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៃប្រទេស។

ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូវជាតិលេខ៦។ សព្វថ្ងៃនេះស្ពាននាគមានសភាពទ្រុឌទ្រោម ជាខ្លាំងដោយសារទឹកហូរកាត់ពីក្រោមខ្លាំងពេកនិងដោយសារការដឹកជញ្ជូនឆ្លូងកាត់។ សព្វថ្ងៃស្ពាននាគនេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់ការឆ្លងកាត់ដោយទុកឲ្យស្ពានប្រាប់ទិសនេះនៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ស្ពានប្រាប់ទិសមានទីតាំងនៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី ប្រហែល៥០ម ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រជាជនដែលរស់នៅក្បែរស្ពានបុរាណមួយនេះភាគច្រើនជាកសិករនិងជាអាជីវករលក់ដូរនៅផ្សារកំពង់ក្តី។ ប្រជាជនតិចតួចប៉ុណ្ណោះដែលរកកម្រៃពីការលក់ដូរនិងផ្ដល់សេវាកម្មដល់ភ្ញៀវដែលទៅទស្សនាស្ពានបុរាណនេះ ព្រោះពុំសូវមានទេសចរទៅទស្សនាស្ពាននេះដោយសារតែវាមានទីតាំងឆ្ងាយពីទីរួមខេត្តដែលនំាឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ភ្ញៀវ ជាពិសេសភ្ញៀវអន្តរជាតិ។ស្ពានប្រាប់ទិសកំពង់ក្តីជាស្ពានបុរាណដែលវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ។

វាត្រូវបានកសាងឡើងក្នុងសតវត្សទី១២នៃគ្រិស្តសករាជ (មើលចម្លាក់នាគ និងថ្មគោលវាជាសិល្បៈសម័យបាយ័ន(១១៨១-១២២០)ដើម្បីធ្វើការឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេស ដោយសាងសងឆ្លងកាត់ស្ទឹងជីក្រែង។ ស្ពាននេះមានប្រវែង៧៥ម និងមានកំពស់ ១៤ម (បណ្តោយ៨៦ម ទទឹង១៦ម កំពស់១០មពីបាតស្ទឹង រន្ធត្រដេវចំនួន២១ និងសសរចំនួន២០។ ថ្មដែលគេយកមកកសាងគឺគេប្រើថ្មបាយក្រៀម។

សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជា សម័យអង្គរ វាជាគំរូដ៏ល្អសំរាប់សំណង់និងវិស្វករសម័យបច្ចុប្បន្ននិងអនាគត។ទោះជាមានការទ្រុឌទ្រោមយ៉ាងណាក៏ដោយក៏ស្ពាននៅតែមានភាពរឹងមាំនិងមានភាពស្ថិតស្ថេរតទៅមុខទៀតបើសិនជាគ្មានការបំផ្លិចបំផ្លាញឬការបើករថយន្តឆ្លងកាត់។ ការទាក់ទាញភ្ញៀវទេសចរនៅតែមាននិងបន្តកំណើនភ្ញៀវជាលំដាប់ ហើយប្រជាជនដែលរស់នៅតំបន់នោះមានការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដោយការលក់វត្ថុអនុស្សាវរីយ៍ ការលក់គ្រឿងបរិភោគ និងការផ្ដល់សេវាផ្សេងៗដល់ភ្ញៀវជាតិនិងអន្តរជាតិ៕ប្រភព៖ wikipedia

Leave a Reply

Your email address will not be published. Required fields are marked *