ស្ងើចសរសើរលោកតាណាស់!!! ព្រោះមិនចង់ឲ្យសំរាម ហូរចូលបឹងទន្លេសាប​​ ​លោកតាវ័យ៧០ឆ្នាំម្នាក់សុខចិត្តដើរប្រមូលសំរាមតាមស្ទឹង…

​សំរាម​ សំណល់​រឹង​ និង​បរិស្ថាន​នៅ​ទីប្រជុំជន​និង​ក្រុង​ ក្នុង​ប្រទេស​កម្ពុជា​បាន​ក្លាយជា​កង្វល់​ចំបង​មួយ​ ក្នុង​ចំណោម​បញ្ហា​នានា​ផ្សេង​ទៀត​ ហើយ​បញ្ហា​សំរាម​នេះ​ទៀត​សោត​បាន​បង្ក​ជា​បញ្ហា​ប្រឈម​មួយ​ទៅ​ដល់​សង្គម​កម្ពុជា​ ព្រោះថា​សំរាម​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន​ក្រុង​ និង​សុខា​មា​ល​ភាព​ប្រជាពលរដ្ឋ​ផង​ដែរ​ ។​ ការ​គ្រប់គ្រង​សំរាម​-​សំណល់​រឹង​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ទ្បើ​យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

ភាព​រាំងស្ទះ​ក្នុង​ការ​អនុវត្ត​ការងារ​ទៅ​លើ​ការ​គ្រប់គ្រង​សំរាម​-​សំណល់​រឹង​ដោយសារ​ ប្រជាពលរដ្ឋ​មានចំណេះ​ដឹង​តិចតួច​អំពី​បញ្ហា​បរិស្ថាន​ក្រុង​ ពិសេស​ការ​គ្រប់គ្រង​ទុកដាក់​សំរាម​ ។​ ការ​អភិវឌ្ឍ​ផ្នែក​នគរូបនីយកម្ម​ដ៏​គំហុក​ និង​កំណើន​ពលរដ្ឋ​ក្នុង​ក្រុង​ បាន​ធ្វើ​ឱ្យ​បរិមាណ​ផលិត​សំរាម​-​សំណល់​រឹង​កាន់តែ​កើន​ទ្បើ​ង​ ដោយ​គ្មាន​វិធានការ​ញែក​ និង​កែ​ច្នៃ​សំរាម​ និង​ការ​ខ្វះខាត​បទបញ្ជា​ ឬ​នីតិវិធី​នានា​ ចំពោះ​ការ​ចោល​សំរាម​អាណា​ធិ​ប​តេ​យ្យ​ និង​តាម​ទី​សាធារណៈ​ជាដើម​ ។

បើទោះជាបែបនេះក្ដីក៏យើងសង្កេតឃើញថាមានប្រជាពលរដ្ឋមួយចំនួនលោកបានយល់ដឹងច្រើនពីការទុកដាក់សំរាម និងផលប៉ះពាល់របស់សំរាមដែរ។ ​ជាក់ស្ដែងបើ តាម​គណនី​ហ្វេ​សប៊ុ​ក​បុរស​ម្នាក់​ឈ្មោះ​ ​Chea​ ​Lim​ ​បាន​បង្ហោះ​រូប​បុរស​ចំណាស់​ម្នាក់​វ័យ​ប្រហែល​ ​៧០​ ​ឆ្នាំ​ ​បាន​ដើរ​ប្រមូល​សំរាម​នៅ​តាម​ស្ទឹង​ជាច្រើន​នៅក្នុង​ខេត្តសៀមរាប​ ​។​ ​ហេតុផល​ដែល​លោកតា​ស៊ូ​ប្រមូល​សំរាម​ ​ស្អុយរលួយ​ទាំងនោះ​ ​ដោយ​គ្មាន​ការឧបត្ថម្ភ​អ្វី​ពី​ខាងណា​នោះ​ព្រោះ​ខ្លាច​សំរាម​ ​គ្រប់​ប្រភេទ​ ​មាន​ទាំង​ថង់​ប្លាស្ទិក​ ​សំបក​ដប​ ​កំប៉ុង​ ​ប្រអប់​បាយ​ ​និង​ ​កាកសំណល់​ជាច្រើន​ទៀត​ ​ហូរ​ចូល​បឹងទន្លេសាប​ ​ជាពិសេស​តំបន់​កំពង់ភ្លុក​ ​ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​ល្បីល្បាញ​ក្នុង​ខេត្តសៀមរាប​ ​៕​ ​

Leave a Reply

Your email address will not be published. Required fields are marked *