ពិតជាល្អណាស់!!! ក្រុមហ៊ុនមួយប្រកាសវិនិយោគទឹកប្រាក់៧៥០លានដុល្លារ លើការដាំឫស្សីនៅកម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុនUnique Worldwide ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានប្រកាសថា នឹងបោះទុនវិនិយោគប្រមាណ៧៥០លានដុល្លារ ក្នុងការវិនិយោគទៅលើដំណាំឫស្សីនៅក្នុងប្រទេសកម្ពុជា។គម្រោងវិនិយោគនេះគ្រោងនឹងធ្វើឡើង នៅលើផ្ទៃដីសរុបប្រមាណ២.៥ម៉ឺនហិកតា ខណៈក្នុងដំណាក់កាលទី១ ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋជាង៥ម៉ឺនកន្លែង។ នេះបើយោងតាមការលើកឡើងរបស់នាយកក្រុមហ៊ុន Unique Worldwide។

លោក Datuk Thureign នាយកក្រុមហ៊ុន Unique Worldwide បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា មូលហេតុដែលក្រុមហ៊ុន សម្រេចចិត្តមកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយសារតែលោកមើលឃើញថា កម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ និងចង់ឲ្យមានការដាំដុះឫស្សីធំៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកបានថ្លែងថា “ទុនវិនិយោគប្រមាណ៧៥០លានដុល្លារ គឺសរុបទាំងអស់ នៅក្នុងគម្រោងនេះ ដែលក្នុងនោះ រួមមាន៖ ការជួលកម្មករប្រមាណ៥ម៉ឺននាក់ ដើម្បីបម្រើការងារ ការបង្កើតសាលារៀន សម្រាប់ឲ្យកូនកម្មករ ការសាងសងមន្ទីរពេទ្យ ផ្សារ កន្លែងហាត់ប្រាណ ប្រព័ន្ធទឹកភ្លើង ផ្ទះសម្រាប់កម្មករស្នាក់នៅ, ការធានារ៉ាប់រង និងផ្សេងៗជាច្រើនទៀត”។

ដោយឡែកទីតាំង និងការចាប់ផ្ដើមអនុវត្ដ ក្រុមហ៊ុន Unique Worldwide មិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ដោយសារតែក្រុមហ៊ុន កំពុងតែធ្វើការពិភាក្សា ជាមួយក្រសួងកសិកម្ម ថាតើដីនៅតំបន់ណា ហើយនៅខេត្តណានៅទំនេរ ដែលអាចជាគុណប្រយោជន៍ នៃដាំដុះដំណាំឫស្សីនេះ។ចំពោះបំណងវិនិយោគដាំឫស្សី នៅប្រទេសកម្ពុជានេះ លោក THUREING AUNG ក៏បានជួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយលោករដ្ឋមន្ដ្រី បានស្វាគមន៍ចំពោះ គម្រោងនេះផងដែរ។

លោក Datuk Thureign បានឲ្យដឹងថា ដាំណាំឫស្សីនេះប្រើពេល៤ឆ្នាំ បានអាចទទួលផលបាន ដោយក្នុងមួយដើមមានទម្ងន់ចាប់ពី៤០០ ទៅ៥០០គីឡូក្រាម។ លោកថា ផលិតផលដែលបាន មកពីឫស្សីនេះមានច្រើន ដូចជា ប្រេង កប្បាស និងផ្ដល់ប្រយោ​ជន៍ជាច្រើនទៀតចេញពីឫស្សីនេះ។ទាក់ទងនឹងបទពិសោធន៍ ការដាំឫស្សីនេះ នាយកក្រុមហ៊ុនUnique Worldwide បានប្រាប់ថា ក្រុមហ៊ុនរបស់លោក មានបទពិសោធន៍រយៈពេល៣ឆ្នាំហើយ ដោយអនុវត្តបច្ចេកវិទ្យា របស់ប្រទេសអាល្លឺម៉ង់ និងមានគម្រោងនាំចេញទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។

ក្នុងជំនួបជាមួយលោករដ្ឋមន្ដ្រីនាពេលថ្មីៗ លោក THUREING AUNG បានជម្រាបជូនលោក វេង សាខុនថា ក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាល្លឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។លោកសង្ឃឹមថា “គម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើ ដែលមានសក្តានុពលយ៉ាងល្អ ក្នុងការដាំឫស្សី ដែលជាប្រភពចំណូលប្រចាំគ្រួសារ”។

លោករដ្ឋមន្ត្រី វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា គម្រោងវិនិយោគនេះ អាចនឹងធ្វើឲ្យធនធានមួយនេះ មានតម្លៃបន្ថែមទ្វេឡើង និងជាពិសេស នឹងធ្វើការទាក់ទាញផលិតកម្មឫស្សី ឲ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយៈការលើកកម្ពស់ ផលិតភាពផលិតកម្មឫស្សី បង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល។

លោករដ្ឋមន្ត្រី វេង សាខន បានណែនាំឲ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជា មួយរដ្ឋបាលព្រៃឈើ ដោយគួរជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជន សហការរួមគ្នាវិនិយោគ លើផលិតកម្មឫស្សីនេះ។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយ ក្រុមហ៊ុនធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចការគ្រោងទុក៕
ប្រភព៖ propertyarea

Leave a Reply

Your email address will not be published. Required fields are marked *