គាំទ្រ!!! រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគអគ្គិសនីចំនួន៣មានទុនវិនិយោគ១,៧០០លានដុល្លារ

ភ្នំពេញៈ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលើគម្រោងវិនិយោគលើវិស័យអគ្គិសនីចំនួន៣ ដែលមានទុនវិនិយោគប្រមាណ១,៧០០លានដុល្លារ។យោងតាមខ្លឹមសារកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា គម្រោងវិនិយោគលើវិស័យអគ្គិសនីចំនួន៣ដូចជា ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទី២ គម្រោងខ្សែបណ្ដាញ២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប និងទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

ខ្លឹមសារដែលបន្តថា នៅក្នុងផែនការមេបន្ថែមប្រភមអគ្គិសនីឆ្នាំ២០២០ ដល់ឆ្នាំ ២០៣០ ដែលបានសិក្សាខាងលើ ដើម្បីបំពេញឲ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី សម្រា​ប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការអគ្គិសនីពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤។កម្ពុជានៅមានគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតថ្មចំនួន២កន្លែងទៀត ដែលត្រូវធ្វើការអភិវឌ្ឍ គឺ៖ ទី១ រោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្ម ដែលមាននៅក្នុងតំបន់នោះ ដែលបានគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ និងទី២ រោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០ មេហា្កវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។

ពាក់ព័ន្ធជាមួយការអភិវឌ្ឍន៍ រោងចក្រអគ្គិសនីដុតធ្យូងថ្មទាំង២នេះ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ធ្វើការវិនិយោគលើគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងជាមួយគ្នានោះធ្វើការវិនិយោគ លើគម្រោងសាងសង់បណ្តាញបញ្ជូន ២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីនេះ មកអនុស្ថានីយខាងកើតសៀមរាប និងបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ROYAL GROUP សហការជាមួយក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD មកពីសាធារណរដ្ឋប្រជាមានិតចិន ធើ្វការអភិវឌ្ឍ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ។

ដើម្បីធ្វើការអភិវឌ្ឍន៍គម្រោងទាំង៣ខាងលើនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងរ៉ែ និងថាមពល បងើ្កតគណៈកម្មការចរចារអន្តរក្រសួង ដែលមានសមាសភាពមកពីក្រសួងរ៉ែនិងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការចរចាជាមួយក្រុមហ៊ុនវិនិយោគទាំង២។

ដំណើរការនៃការចរចាគម្រោងទាំង ៣ នេះ បានចែកចេញជា២វគ្គ ដោយវគ្គទី១ ចរចាលើលក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌហិរញ្ញវត្ថុរបស់គម្រោង ដែលត្រូវឯកភាពគ្នាជាមុន មុនឈានដល់វគ្គទី២ គឺការចរចារៀបចំកិច្ចព្រមព្រៀង សម្រាប់ការវិនិយោគគម្រោង។ បច្ចុប្បន្នលក្ខខណ្ឌបច្ចេកទេស លក្ខខណ្ឌហិរញ្ញវត្ថុកិច្ចព្រមព្រៀងអនុវត្តគម្រោង(IA) កិច្ចព្រមព្រៀងទិញលក់ថាមពល (PPA) និង លិខិតធានារបស់រាជរដ្ឋាភិបាល (LOG) សម្រាប់ការវិនិយោគគម្រោងទាំង៣នេះ៕ប្រភព៖ propertyarea

Leave a Reply

Your email address will not be published. Required fields are marked *