ចង់រកស៊ីទិញនិងលក់ឡាន មកស្គាល់វេបសាយ៦នេះ អាចបញ្ជាទិញដោយផ្ទាល់ក្នុងតម្លៃធូរថ្លៃបំផុត

ទីផ្សាររថយន្តនៅក្នុងស្រុកខ្មែរបច្ចុប្បកំពុងតែផ្ទុះឡើងខ្លាំង ខណៈដែល​ការនាំចូលរថយន្តមួយទឹកនៅកម្ពុជាក៏កាន់តែមានច្រើនគួរអោយកត់សម្គាល់ ហើយបើនិយាយពីឃ្លាំងទិញលក់រថយន្តនៅកម្ពុជាភាគច្រើនត្រូវបាននាំចេញពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ពោលទីផ្សាររថយន្តមួយទឹកបានក្លាយទៅជាការពេញនិយមរបស់ប្រជាជនកម្ពុជា នេះដោយសារតែផ្អែកទៅលើប្រាក់ចំណូលរបស់ពួកគេ ។ ថ្ងៃនេះ Business Cambodia និងជួយបង្ហាញវេបសាយទាំង៦ដើម្បីអោយបងប្អូនងាយស្រួលក្នុងការបញ្ជាទិញរថយន្តដោយផ្ទាល់នៅក្នុងតម្លៃធូរថ្លៃផងដែរ ។

១ cardealpage.com,carfromjapan.com និងsbtjapan.com វេបសាយ៣ខាងលើនេះ វាគឺជាវេបសាយលក់រថយន្តរបស់ជប៉ុនដែលមានភាពល្បីល្បាញខ្លាំងបំផុត សម្រាប់ប្រទេសដែលនិយមចូលចិត្តនាំចេញរថយន្តពីប្រទេសជប៉ុន ហើយធ្វើការលក់បន្ត ។ នៅក្នុងវេបសាយមួយនេះផងដែរ មានរថយន្តជាច្រើនប្រភេទសម្រាប់ដាក់លក់អោយឈ្មួញដេញថ្លៃ ហើយក៏មានតម្លៃបង្ហាញនៅលើរថយន្តនោះផងដែរ ប្រសិនបើឈ្មួញដេញថ្លៃត្រូវ គឺនឹងធ្វើនាំចេញតាមរយៈមធ្យោបាយផ្សេងៗ ដូចជានាវា រថ្ថភ្លើង យន្តហោះជាដើម ហើយបើនិយាយនៅក្នុងការដឹងជញ្ជូនវិញ វេបសាយមួយនេះនឹងជួយសម្រួលដល់អ្នកអោយកាន់តែមានភាពងាយស្រួលផងដែរ គឺធ្វើយ៉ាងណាមិនអោយមានហានីភ័យកើតឡើងដល់ការនាំចេញឡើយ។

២ beforward.jp ,picknbuy24.comនិង japanesevehicles.com ឈ្មួញដែលឧស្សានាំចេញរថយន្តពីប្រទេសជប៉ុនភាគច្រើនសុទ្ធតែបានស្គាល់វេបសាយខាងលើនេះ នៅក្នុងវេបសាយខាងលើនីមួយៗគឺមានបង្ហាញម៉ូឌែលរថយន្ត គ្រប់សេរី និងស្ទើរតែគ្រប់យីហោឡានទាំងអស់ដែលមាននៅលើពិភពលោក រួមមានយីហោរថយន្ត TOYOTA ,NISSAN ,MITSUBISHI , HONDA ,MAZDA ,SUBARU, SUZUKI ,ISUZU,DAIHATSU,HINO ,UD TRUCKS ,MERCEDES BENZ ,BMW ,AUDI ,CHRYSLER,និងរថយន្តVOLKSWAG ជាដើម ។ ហើយភាគច្រើនរថយន្តដែលដាក់បង្ហាញនៅលើវេបសាយខាងលើនេះគឺជារថយន្តមួយទឹក ដែលធ្វើការដាក់ដេញថ្លៃនៅក្នុងតម្លៃទាបបំផុតស្ទើរតែមិនជឿ ពោលលោកអ្នកអាចធ្វើការបញ្ជាទិញរថយន្តគ្រប់សេរីតាមដែលអ្នកចង់បាន ដោយគ្រាន់តែចូលទៅកាន់នៅវេបសាយខាងលើនេះ ​។business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *