ថ្លៃមែន!!! ផាត់មុខ​ធ្វេីសក់​ ជូនកូនក្រមុំ​ 1000$ ក្នុងក្រុងភ្នំពេញ

ភ្នំពេញ ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីពេល ថ្មីៗនេះ ម្ចាស់ហាងកែសម្ផស្ស Beauty Store ដែលមាន គណនីហ្វេសប៊ុកឈ្មោះ Xiang Zobie ធ្លាប់បានប្រកាស ជ្រើសរើសអង្គរក្ស និង មុខតំណែងមួយចំនួនទៀត ដែលបានធ្វេីឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ជាក់ស្តែង ក្រឡេក​មកមេីល​ពី​មុខជំនួញរបស់​ម្ចាស់ហាង​កែសម្ផស្ស​ Beauty Store​ រូបនេះ​ ​

ឃេីញ​ថា​កំពុង​តែទទួល​បាន​នូវ​ភាព​ជោគជ័យ​ជាខ្លាំង​ដែលមាន​សិស្ស​ជាច្រើន​បាន​ចុះឈ្មោះ​ចូល​រៀន​ រហូត​ឈាន​ដល់ការបេីក​សាខា​ជាច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដែលពិតជា​គួរឲ្យ​កោតសរសើរ​ និង​ស្ញប់ស្ញែង​ខ្លាំង​ណាស់​។ក្នុងនោះដែរ នៅ​មុន​នេះ​បន្តិច​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​របស់ម្ចាស់​ហាងរូបនេះ​ បាន​មានការ​លេីកឡេីង​ឲ្យដឹង​ថា៖«សំរាប់បងប្អូនដែលមានបំណងចង់​អញ្ជេីញខ្ញុំផាត់មុខក្នុងថ្ងៃពិសេស

តំលៃខ្លួនខ្ញុំមានដូចខាងក្រោម​ ផាត់មុខ​ធ្វេីសក់​ ជូនកូនក្រមុំ​ 1000$ ក្នុងក្រុងភ្នំេពញ​ (អត់ស្លៀកជូនទេ)​ ផាត់មុខ​ធ្វេីសក់​ជូនកូនក្រមុំ​តាមខេត្ត​ 1200$ឡេីងទៅ​ (អត់ស្លៀកជូនទេ)​តំលៃខាងលេីគឺមិនកាត់ថ្លៃនោះទេ​ ហេីយក៏មិនមានកំរៃជេីងសារដែរ​ សូមធ្វេីការកក់មុន៦ខែ​។ ថតផ្សាយផលិតផលក្នុងមួយមុខ​ 18000$ឡេីងទៅ​សំរាប់កុងត្រា៦ខែម្តងសំរាប់​ព័ត៌មាន​លំអិត​ អាចទាក់ទងតាមរយះ​ឆាតបាន​ អរគុណ​ច្រេីន»៕ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *