កូនអើយកូន!!! វេចបង្វេចចុះចេញពីផ្ទះ មិនអាសូរទ្រូងពុកម៉ែសោះ…

រាជធានីភ្នំពេញ៖ យុវតីវ័យក្មេងម្នាក់ បានវេចបង្វេចចុះចេញពីផ្ទះបាត់ឈឹង មិនដឹងជាទៅដល់ទីកន្លែងណា ដោយបន្សល់ទុកសំបុត្រ១ច្បាប់សុំទោសឪពុកម្តាយ សរសេររៀបរាប់ពីកំហុសខុសឆ្គងរបស់ខ្លួននាពេលកន្លងមក ដែលធ្វើឱ្យអាប់ឱនកិត្តិយសគ្រួសារ។យុវតីដែលវេចបង្វេចចុះចេញពីផ្ទះនេះ មានឈ្មោះលី ហ័រ អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ស្រ្តីជាម្តាយ បានរៀបរាប់ប្រាប់ថា កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ កូនស្រីរបស់គាត់(យុវតីបាត់ខ្លួន) បានចូលដេកនៅក្នុងផ្ទះដូចសព្វដង។

លុះព្រឹកឡើង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្រាប់តែបាត់នាង តែពេលនោះ គាត់គិតថា កូនស្រីចេញទៅរៀន។ លុះពេលគាត់ចូលទៅក្នុងបន្ទប់របស់កូនស្រី គាត់សង្កេតឃើញថា សម្លៀកបំពាក់របស់កូនស្រីបាត់អស់មួយចំនួន ចំណែកនៅលើតុមានសំបុត្រ១ច្បាប់ មានចំនួន២សន្លឹកសៀវភៅដែលជាអក្សររបស់កូនស្រី។ លុះគាត់មកអានទើបដឹងថា កូនស្រីចុះចេញពីផ្ទះបាត់ទៅហើយ ទើបមានការផ្អើលឆោឡោតែម្តង។

ប្រភពបន្តថា សំបុត្ររបស់កូនស្រី បានសរសើររៀបរាប់ថា “ខ្ញុំសុំទោសម៉ាក់ហើយនិងប៉ាផង ខ្ញុំឈប់ធ្វើឱ្យម៉ាក់ប៉ា ពិបាកដោយសារខ្ញុំ ហើយខ្ញុំធ្វើឱ្យម៉ាក់ប៉ាខμសាគេ ធ្វើឱ្យប៉ាម៉ាក់ស្អុយកេរ្តិ៍ឈ្មោះ តែបើអត់មានខ្ញុំ ម៉ាក់ប៉ានឹងសប្បាយ ខ្ញុំមិននៅឱ្យម៉ាក់ប៉ាពិបាកចិត្តទេ ខ្ញុំជាកូនឥតបានការ កូនចោលម្សៀត កូនសុំទោស អរគុណដែលចិញ្ចឹមខ្ញុំតាំងពីតូចរហូតខ្ញុំធំ អរគុណដែលម៉ាក់ប៉ាមើលថែរក្សាកូន អរគុណម៉ាក់ប៉ា។ ស្អែកនេះម៉ោង៩.០០ កូននឹងចេញទៅតាមកម្មកូន មុននឹងម៉ាក់ប៉ាបានអាន កូនចេញឆ្ងាយហើយ។ ខ្ញុំធ្វើឱ្យម៉ាក់ប៉ាខ្មាសគេខ្លាំង លក់មុខខ្លាំង ខ្ញុំសន្យាថា នឹងចេញពីលោកទាំងពីរ។ កុំតាមរកខ្ញុំអី ឥតប្រយោជន៍ទេ ព្រោះខ្ញុំទៅឆ្ងាយទៅតាមកម្មរបស់ខ្ញុំ។ សុំទោសណាប៉ាម៉ាក់…”។

ស្រ្តីជាម្តាយបានបញ្ជាក់ថា ភ្លាមៗនោះ ក្រុមគ្រួសារគាត់បាននាំគ្នាដើររកនាង តែមិនទទួលបានដំណឹងអ្វីសោះ ធ្វើឲ្យគាត់បារម្ភពីសុវត្ថិភាពនាងជាខ្លាំង។ បើសិនជាកូនស្រីបានឃើញព័ត៌មាននេះ សូមត្រឡប់វិលត្រឡប់មកផ្ទះវិញ ឪពុកម្តាយព្រមអភ័យទោសឲ្យកូនស្រីពៅមាសគ្រប់បែបយ៉ាង៕
ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *