ងាយស្រួលៗៗ…វិធីដាំផ្កាកុលាបដោយប្រើមែក!!!

+សម្ភារៈដែលត្រូវមាន៖-មែកផ្កាកុលាប (ដែលខ្លួនស្រឡាញ់ចង់បាន)-ដបជ័រ ឬកែវជ័រទឹកអំពៅ-ដីលាយឫសកំប្លោកឬចកស្ងួត-ថ្នាំជំនួយឫស (មានលក់នៅហាងលក់ថ្នាំកសិកម្ម)។

+វិធីបណ្តុះ៖-ដាក់ដីឱ្យហាប់ណែនចូលក្នុងកែវជ័រទឹកអំពៅ-កោសសំបកនិងរំអិលចេញពីមែកកុលាបប្រវែងមួយថ្នាំងដៃ រួចត្រាំ ជ្រលក់ថ្នាំជំនួយឫស-កប់ផ្នែកឫសចូលដី និងបង្ហាប់ដីឱ្យណែន-យកថង់ប្លាស្ទិកគ្រប ដោយយកកៅស៊ូកងចងរឹបមាត់កែវជ័រទឹកអំពៅ ក្នុងកម្រិតល្មម-ទុករយៈពេល២០ថ្ងៃ វានឹងចេញឫស។

+ចំណាំ៖- ដីសម្រាប់បណ្តុះឫសត្រូវតែជាដីដែលមានសំណើមជាប្រចាំ- បើសិនជាដីស្ងួតកើតឡើងអំឡុងពេលសាកមែក យើងត្រូវយកសឺរ៉ាងបូមទឹកឱ្យសើមដី។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *