ហេតុអ្វីអ្នកល្អម្ល៉េះ!!! ជនជាតិជប៉ុនឈរចែកម៉ាសជូនពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមដងផ្លូវ

ភ្នំពេញ៖ នៅពេលមួយរយៈនេះ មានការជជែកវែកញែកយ៉ាងកក្រើក ជុំវិញបញ្ហាម៉ាស ដូចជាការដំឡើងថ្លៃម៉ាសនៅតាមហ្វាម៉ាស៊ី និងការអស់ម៉ាសពីស្តុក ជាដើម ស្របពេលតម្រូវការម៉ាសកើនឡើងខ្ពស់ ដោយសារតែប្រជាពលរដ្ឋខ្មែរ មានការព្រួយបារម្ភខ្លះៗ ពីបញ្ហាឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ដែលបង្កជាជំងឺផ្លូវដង្ហើម កំពុងសម្លាប់ប្រជាជននៅក្នុងប្រទេសចិន ជាង ៦០០នាក់ និងឆ្លងជាង ៣០០០០នាក់ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

ដើម្បីជាការរួមចំណែកជួយដល់ប្រទេសចិន រដ្ឋាភិបាលជប៉ុន បានធ្វើការបរិច្ចាគម៉ាស ១លានម៉ាសជូនដល់ប្រជាជននៅក្នុងប្រទេសចិន ដែលនេះជាសកម្មភាពដ៏គួរឱ្យកោតសរសើរសម្រាប់ទឹកចិត្តប្រជាជនជប៉ុន។ មិនខុសពីនៅចិននោះទេ ប្រជាជនជប៉ុន ក៏បានគិតគូរពីសុខភាពប្រជាជននៅបណ្ដាប្រទេសមួយចំនួនផងដែរ ក្នុងនោះ ប្រទេសកម្ពុជា ក៏មានការចែកម៉ាសជូនប្រជាពលរដ្ឋខ្មែរ ពីសំណាក់ជនជាតិជប៉ុន មួយក្រុម ដែលមានទឹកចិត្តជ្រះថ្លា គួរឱ្យគោរព។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ Hailey Lee បានចែកចាយនូវរូបភាពរបស់ជនជាតិជប៉ុនមួយក្រុម បានធ្វើការចែកម៉ាសឥតគិតថ្លៃដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើដំណើរតាមផ្លូវចំណុចមួយ លើដងផ្លូវសាធារណៈ។ នេះបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់ជនជាតិជប៉ុន ដែលមានចំពោះជនជាតិខ្មែរ។ លើសពីនេះ ជប៉ុនក៏ធ្លាប់បានផ្ដល់ជាជំនួយឥតសំណងជាច្រើន ដើម្បីជួយដល់ប្រជាជនខ្មែរយើងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *