ម៉ាអេមតែម្តង!!! របៀបធ្វើឆាក្ដៅទា!!!

របៀបឆាក្ដៅទាអោយឆ្ងាញ់ ឆាក្តៅជាម្ហូបមួយមុខដែលខ្មែរយើងចូលចិត្តធ្វើទទួលទានជាមួយបាយនៅពេលដែលមានភ្ញៀវឬជួបជុំគ្រួសារ។សម្រាប់មុខម្ហូបឆាក្តៅនេះគេអាចប្រើប្រាប់សាច់បានច្រើនប្រភេទដូចជា មាន់ ខ្យង គោ តែសម្រាប់ថ្ងៃនេះយើងខ្ញុំនិងយកវិធីឆាក្តៅសាច់ទាមកជំរាបជួនបងប្អូនស្ត្រីមេផ្ទះ។ចង់ដឹងថាគ្រឿងផ្សំនិងវិធីធ្វើយ៉ាងណានោះទៅមើលខាងក្រោមទាំងអស់គ្នា។

គ្រឿងផ្សំ៖-ទា កាត់ជាដុំៗល្មម រឺសាច់មាន់-គ្រឿងបុក(គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស)-ម្ទេសក្រៀមចិញ្ច្រាំអោយម៉ត់-សណ្ដែកដីលីង(បុកកុំអោយម៉ត់ពេក)-ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប-ស្លឹកក្រូចសើច- ស្លឹកម្រះព្រៅ។

វិធីធ្វើ៖-ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្រាំ និងម្ទេសក្រៀមចូលរំលីងអោយឡើងក្រហម ទើបដាក់គ្រឿងបុកសណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ។-រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿងរួចភ្លក់មើលអោយល្មមតាមការចូលចិត្ត។-រំងាស់ទុកអោយចូលជាតិផុយសាច់ ហើយបន្ទាប់មកដាក់ទឹកដោះគោឆៅចូលទុកអោយពុះ រៀងរីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅ ស្លឹកក្រូចសើចចូលកូរអោយសព្វ រួចជាការស្រេច។យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និងមួយទៀតដាក់ខ្ទិះដូងជំនួសទឹក ក៌បានដែរ ប្រសិនបើយើងចូលចិត្ត។

ប្រភព៖លីតា

Leave a Reply

Your email address will not be published. Required fields are marked *