វិធីធ្វើសម្លម្ជូរត្រួយស្លឹកអំពិលក្បាលត្រី ឆ្ងាញ់ជាប់ចិត្ត!!!

គ្រឿងផ្សំ:-ក្បាលត្រីដៀប ២-ប្រហុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច-ម្អមក្រៀម ម្អមស្រស់ ម្ទេស-ត្រួយស្លឹកអំពិល ១ខាំកន្លះ។វិធីធ្វើ:ក្បាលត្រីធ្វើអោយស្អាតដាក់អំបិលលាងទឹកអោយជ្រះរំអិលឆ្អាប រួចដាក់អំបិលបន្តិចនិងទឹកត្រីច្របល់វាទុកសិន។

ដាក់ដាំទឹកអោយពុះ បង់ប្រហុក ឬជ្រុំវា អោយពុំម្ដងទៀត បង់រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច រួចចាំបង់ត្រីតាមក្រោយ ពេលទឹកពុះដួសពពុះចេញ។
បង់គ្រឿងផ្សំអំបិល ទឹកត្រី ម្សៅស៊ុប រួចបង់ត្រួយអំពិល១ពុះបង់ម្អមក្រៀម និងម្ទេសរួចបង់ម្អមស្រស់ចុងក្រោយជាការស្រេច។

ប្រភព៖Sakorak Thonn

Leave a Reply

Your email address will not be published. Required fields are marked *