របៀបធ្វើ បុកទឹកគ្រឿង ឈ្ងុយឆ្ងាញ់!!!

គ្រឿងផ្សំ:-ត្រីអាំង ឬត្រីស្ងោរ(បេះយកសាច់) -ត្រីឆ្អើរ (បេះយកសាច់) -ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ត្រប់ពិជលំញង -ជីគ្រប់មុខ(ហាន់ជាចំណិតតូចៗ) -ទឹកប្រហុក -ក្រូចឆ្មា (ច្របាច់យកទឹកទុកជាស្រេច) -ប៊ីចេង ស្កសរ អំបិល។ បន្លែអន្លក់ខ្ចី:ស្ដៅ ផ្កាស្នោ ផ្កាកំប្លោក ស្ពៃកក្តោប ស្ពៃក្រញាញ់ កញ្ឆែត ត្រសក់ ត្រប់ ឬបន្លែផ្សេងៗតាមចំណូលចិត្ត។ វិធីធ្វើ:1-ត្រីអាំង ឬ ត្រីស្ងោរ ត្រីឆ្អើរបេះរួចបុក ទុកមួយអន្លើ។

2-បន្ទាប់មកយក ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ត្រប់ពិជលំញង លីងជាមួយគ្នាអោយឆ្អិនរួចយកទៅបុក ហើយដួសដាក់ច្របល់ជាមួយត្រីដែលបុកហើយ។3-បន្ទាប់មកគ្រឿងផ្សំដែលមានទាំងប៉ុន្មានដាក់បញ្ចូលគ្នាទាំងអស់ ភ្លក់មើលតាមចំណូលចិត្ត ជាការស្រេច។ ដួសទឹកគ្រឿងដាក់ចាន ហូបផ្ទាប់ជាមួយបន្លែអន្លក់ខ្ចី តាមចំណូលចិត្ត រឹតតែឆ្ងាញ់ ប្រភព៖ មុខម្ហូបខ្មែរ។

Leave a Reply

Your email address will not be published. Required fields are marked *