សូមប្រជាពលរដ្ឋខ្មែរ​បញ្ឈប់​ការ​បរិភោគ​សត្វព្រៃ​ជាបន្ទាន់ ព្រោះថា…

​ភ្នំពេញ​៖ ​មន្រ្តីជំនាញផ្នែក​សុខាភិបាលបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋខ្មែរទាំងអស់សូម​បញ្ឈប់​ការបរិភោគ​សាច់​សត្វព្រៃ​ជា​បន្ទាន់ ព្រោះ​ដើម្បី​ជៀសវាង​ការ​ឆ្លង​មេរោគ​កូ​.រ៉ូ​.ណា​ថ្មី​ខណៈ​ពេលដែលជំងឺ​នេះ​បាន​កំពុង​តែឆ្លងរាតត្បាតខ្លាំង​នៅ​តាម​បណ្តា​ប្រទេស​ជាង​២០​នៅ​លើ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត(លី​ សូ​វ៉ាន់)​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លងនិង​អ្នកនាំពាក្យ​ក្រសួង​សុខាភិ​បាល បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ជាបន្ទាន់​ដើម្បី​ចៀសវាង​ការឆ្លង​មេរោគ​ថ្មីៗ ជា​ពិសេស​មេរោគ​កូ​រ៉ូ​ណា​ថ្មី​ ព្រោះថា​មេរោគ​នេះ​ឆ្លង​មកពី​ប្រភព​សត្វ​ព្រៃ​។​ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នេះ​បាន​និង​កំពុង​ផ្ទុះឡើង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន​ហើយ​បាន​បន្ត​ចំលង​ដល់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោកក្នុងនោះ​មាន​ប្រទេស​កម្ពុ​ជាមាន​ឆ្លង​១​ករណី​ផង​ដែរ​។​​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ការ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​សាច់សត្វ​ព្រៃ​នេះ​មិន​ត្រឹមតែ​អាច​ការពារ​មិន​ឲ្យ​ឆ្លង​មេរោគ​ថ្មីៗពិសេស​មេរោគ​កូ.​រ៉ូ​ណា​ថ្មី​ប៉ុណ្ណោះ​ទេវា​ក៏​ជាការ​ចូលរួមចំណែក​មួ​យ​យ៉ាងសំខាន់​ក្នុងការ​រក្សាបាន​នូវ​សត្វព្រៃ​បាន​គង់វង្ស​សំដៅ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត​នៅតាម​តំបន់​ព្រៃភ្នំ​ដែល​អាចជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់​តែ​ប្រសើរឡើង​ផងដែរ​។​ជាមួយគ្នា​ដែរលោក​វេជ្ជបណ្ឌិត​(លី​ សូ​វ៉ាន់​)ក៏បាន​ណែនាំ​ដល់​ពលរដ្ឋ​សូមកុំ​ប៉ះពាល់​សត្វព្រៃ​ឬ​សត្វ​ផ្សេងទៀតត្រូវ​មើល​ពី​ចម្ងាយនិង​ត្រូវ​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ពិសេស​ស៊ុត​ដើម្បី​ចៀសវាង​ការ​ឆ្លង​រោគ​ផ្សេងៗ​ទៀត​។ ​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូនិង​ទឹក​ស្អាតបន្ទាប់ពី​ការ​ប៉ះពាល់​សត្វឬ​វត្ថុ​ផ្សេងៗ​ដែល​អាច​ជា​ប្រភព​ចម្លង​រោគព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យនិង​ចំណី​អាហារ​ដែលមាន​សុវត្ថិភាព​ល្អ​។

Leave a Reply

Your email address will not be published. Required fields are marked *