លឿនគ្រាន់បើ…វិធីដាំផ្សិតចំបើងដោយប្រើដើមតិច ហើយតែ២០ថ្ងៃប្រមូលបាន!!!

+សំភារត្រូវមាន៖-ចំបើង-កញ្ចែ្រង ៤ជ្រុង-ដើមចេកស្ងួត (កាត់ឱ្យល្អិតៗ)-អង្ករត្រាំទឹកទុកឱ្យរីក-ដីដំបូក ឬដីល្បាប់មាត់បឹង ត្រពាំង -ផេះ និងមេផ្សិត-ខ្សែ។

+វិធីធ្វើ៖-រៀបចំកញ្ច្រែងសំរាប់ដាំដោយដាក់ខ្សែនៅបាតកញ្ច្រែង យកចំបើងមកដាក់ឲ្យណែន-បន្ទាប់យកដីដំបូករោយពីលើចំបើង រួចដាក់ដើមចេកស្ងួត ផេះ ហើយស្រោចទឹកបន្តិចឲ្យមានសំណើម-ដាក់អង្ករ និងមេផ្សិត រួចយកចំបើងដាក់ពីថែមទៀត-បន្ទាប់មកទៀតយកខ្សែដែលនៅបាតកញ្ច្រែងមកចងវាឲ្យតឹងល្អ-ស្រោចទឹកពីលើចំបើង រួចដកវាទៅគ្របទុករយៈពេល៣ថ្ងែ-បន្ទាប់ពី ៣ ថ្ងៃយកគម្របចេញហើយដាក់ស៊ុមឈើ ឱ្យផ្សិតមានខ្យល់គ្រប់គ្រាន់នៅខាងក្នុង-បន្ទាប់មកស្រោចទឹករហូតដល់មានសំណើមហើយ គ្របម្តងទៀត-នៅរដូវក្តៅទុកវារយៈពេល ៥-៧ ថ្ងៃ និងក្នុងរដូវរងារទុករយៈពេល 12-17 ថ្ងៃ ផ្សិតរីកល្មមនឹងអាចប្រមូលផលបាន។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *