ល្អមែន!!! លោកជំទាវ ភឿង សកុណា ស្នើស្ថាប័នមូលនិធិជប៉ុនថតសិល្បៈរបាំបុរាណខ្មែរក្នុងទម្រង់3D

កាលពីពេលថ្មីៗនេះ ដោយយោងតាមផេកហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara Authority បានបង្ហោះ និងសរសេររៀបរ៉ាប់ថា៖« លោកជំទាវ ភឿង សកុណា ស្នើស្ថាប័នមូលនិធិជប៉ុនថតសិល្បៈរបាំបុរាណខ្មែរក្នុងទម្រង់3D ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃទី៤ ខែកុម្ភៈ។ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Hiroyasu Ando ប្រធានស្ថាប័នមូលនិធិជប៉ុន (JAPAN FOUNDATION)។

ថ្លែងក្នុងជំនួបនេះ លោកជំទាវបានថ្លែងអំណរគុណដល់លោកប្រធាន Hiroyasu Ando ដែលបានគាំទ្រមជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា ព្រមទាំងសំណូមពរឱ្យលោកបន្តការគាំទ្រនេះចាប់ពីឆ្នាំ២០២១ជាបន្តទៀត។ ម្យ៉ាងវិញទៀត លោកជំទាវក៏សំណូមពរឱ្យលោកប្រធានមូលនិធិជប៉ុនពិចារណាក្នុងការបង្កើតការិយាល័យមជ្ឈមណ្ឌលអាស៊ីនៅប្រទេសកម្ពុជា។​បន្ថែមពីនោះទៀត លោកជំទាវក៏បានសំណូមពរដល់លោកប្រធានមូលនិធិជប៉ុន ផ្តល់អ្នកជំនាញដើម្បីថតជាឯកសារវីដេអូពីសិល្បៈបុរាណខ្មែរ ជាពិសេសរបាំព្រះរាជទ្រព្យ ក្នុងទម្រង់3D ដើម្បីទុកជាឯកសារសម្រាប់បង្ហាត់បង្រៀនកូនចៅខ្មែរជំនាន់ក្រោយ»៕

Leave a Reply

Your email address will not be published. Required fields are marked *