អតីតពលករទៅធ្វើការនៅកូរ៉េ តស៊ូរហូតក្លាយជា “ឧកញ៉ា” ដែលកំពុងល្បីល្បាញនៅកម្ពុជា

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជាង​ចាងហ្វាង​ផលិតកម្ម Galaxy នោះ​បាន​បញ្ចេញ​នៅ​ថ្ងៃ​នេះ​នូវ​ប្រវត្តិ​ជូរ​ចត់​ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់ ព្រោះ​បច្ចុប្បន្ន​ជីវិត​របស់​លោក​កំពុង​ទទួល​ជោគជ័យ​មាន​ទ្រព្យ អចលន​ទ្រព្យ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ។អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ លោក ឡេង ណាវ៉ាត់ត្រា បាន​បើក​កកាយ​ឆាក​ជីវិត​កម្សត់​កម្រ​របស់​លោក មុន​ពេល​ជោគជ័យ​ប្រាប់​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម​ រហូត​អ្នក​ខ្លះ​ធ្លោយ​ថា កម្សត់​រហូត​ទប់​ទឹក​ភ្នែក​មិន​ចង់​ជាប់។

តាម​ប្រវត្តិ​ដែលលោក ណាវ៉ាត់ត្រា បាន​សរសេរ​ប្រាប់​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម គឺ​ពី​អតីតកាល លោក និង​ក្រុម​គ្រួសារ គឺ​ក្រីក្រ​ខ្លាំង​រស់​ក្នុង​ផ្ទះ​ដែល​ធ្វើ​ពី​ភក់​លាយ​ជាមួយ​ស្លឹក​មិន​សូវ​មាន​ភាព​កក់​ក្ដៅ ហើយ​ពេល​ខ្លះ កុំ​ថា​តែ​ម្ហូប​អាហារ សូម្បី​តែ​អង្ករ ពេល​ខ្លះ​ក្រុម​គ្រួសារ​លោក​គ្មាន​ហូប​ផង។ ដូច្នេះ​ហើយ លោក​បាន​ជួប​រឿង​ជា​ច្រើន ដោយ​ក្នុង​នោះ​សូម្បី​មិត្ត័ភក្ដិ​ក៏​ធ្លាប់​និយាយ​មើល​ងាយ​ដល់​អ្នក​មាន​គុណ​លោក​ដែរ។

នោះ​ជា​អតីតកាល តែ​បច្ចុប្បន្ន​ឆាក​ជីវិត​របស់​លោក ណាវ៉ាត់ត្រា បាន​ផ្លាស់​ប្ដូរ​ខ្លាំង មក​ជា​ជីវិត​ជោគជ័យ​ដោយ​គិត​ត្រឹម​នេះ​លោក​មាន​ជំនួញ និង​ទ្រព្យ​អចលនទ្រព្យ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ។ការ​តស៊ូ​របស់​ចាងហ្វាង​ផលិតកម្ម​វ័យ​ក្មេង​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​លើ​បណ្ដាញ​សង្គម​ជា​ច្រើន ភ្ញាក់​ផ្អើល និង​លើក​សរសើរ​ពី​ការ​ពុះពារ​របស់​លោក ដែល​អាច​កែ​ប្រែ​ឆាក​ជីវិត​បាន​រុង​រឿង ស្ទើរ​មិន​គួរ​ជឿ៕

ប្រភពពី Den-sharing

Leave a Reply

Your email address will not be published. Required fields are marked *