លើកទឹកចិត្តពួកគាត់ផង!!! កសិករខ្មែរប្រកាសនាំគ្នាឈប់ប្រើជីគីមី

ភ្នំពេញ៖ បងង្អូនប្រជាកសិករដែលប្រកបរបរដាំដំណាំបន្លែជាអាជីព បានបញ្ឈប់ការប្រើប្រាស់ជីគីមីនាំចូលពីប្រទេសវៀតណាម ហើយ ដោយងាកមកប្រើប្រាស់ធម្មជាតិវិញ។តាមប្រភពបានឲ្យកម្ពុជាថ្មី ដឹងថា កសិករដែលប្រកបអាជីពដាំបន្លែបាននាំគ្នា ប្រើប្រាស់ជីធម្មជាតិវិញ ហើយដំណាំបន្លែ ទៀតសោត ក៏បានលូតលាស់ល្អព្រមទាំងមានការគាំទ្រពីអ្នកស្រុកទៀតផង ។

កសិករដាំបន្លែ លោក សុន គុន ដាំបន្លែនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានឲ្យកម្ពុ ជាថ្មីដឹងថា សព្វថ្ងៃនេះ ប្រជាកសិករដាំបន្លែបានងាកមកប្រើជីធម្មជាតិវិញ ព្រោះដំណាំទាំងអស់គឺអ្នកភូមិក៏មកទិញ ដល់ចំការយកទៅធ្វើម្ហូបទៀតផង។បងប្រុសបន្តថា ជីធម្មជាតិ ដែលយកមកដាក់លើដំណាំ គឺ ដើមកន្ទ្រៀងខែត លាយជាមួយអាចម៍រណា។ ជីធម្មជាតិបែបនេះងាយស្រួលនឹងរក ព្រោះ ស្ថិតនៅក្នុងភូមិ។ ចំណែកអាចម៍រណាគឺទិញ នៅតាមកន្លែងធ្វើតុនិងទូ។

ចំណែក លោក ដូង ផន ជាអ្នកដាំបន្លែនៅក្នុងសង្កាត់ព្រែកថ្មី បានប្រាប់កម្ពុជាថ្មីថា ជីធម្មជាតិដែលកសិករនៅ សង្កាត់ព្រែកថ្មី យកមកដាក់បន្លែគឺផលិតពីដើមកំផ្លោក លាយជាមួយលាមកគោ ឬលាមកសត្វប្រជៀវ។ ជីនេះគឺ ពេញនិយមសម្រាប់អ្នកដាំបន្លែស្ពៃ ត្រកួននិងខាត់ណា ។ ហើយជីធម្មជាតិមានការលូតលាស់យឺតមិនដូចជីគីដាក់ ភ្លាមលូតភ្លាម ប៉ុន្តែទុកយូរមិនបានព្រោះឆាប់រលួយ៕

អត្ថបទ៖ កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *