ធ្វើចឹងកើតទៀត!!! មន្រ្តីនគរបាលម្នាក់ និងបក្ខពួកចេញឆក់ទូរស័ព្ទ នៅសួនច្បារ

ខេត្តកណ្តាល៖ មន្រ្តីនគរបាលដាច់យ៉ៃម្នាក់ និងបក្ខពួកម្នាក់ទៀត បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទស៊េរីទំនើបរបស់សិស្សស្រីម្នាក់បានសម្រេច ហើយយកទៅលក់ចែកប្រាក់គ្នាចាយហ្មត់។ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ យប់ចំណុចសួនច្បារតាខ្មៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រហូតមកដល់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនបានជនសង្ស័យម្នាក់នាំមកចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យជាចោរឆក់ទូរស័ព្ទនេះ ដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះឈឿន វណ្ណារ៉ា ហៅប៊ូស ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ និងបក្ខពួកម្នាក់ទៀត មានឈ្មោះថន ពុទ្ធិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះច្រិច ពៅដារាវត្តី អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បាត់ទូរស័ព្ទ១គ្រឿង ម៉ាកiphone Xs Max ពណ៌ទឹកមាស ដែលជនសង្ស័យឆក់យកទៅ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពី រៀនភាសា ចិននៅសាលា ហេងតុង ហើយលើកទូរស័ព្ទខាងលើ តេទៅម្តាយរបស់ខ្លួនពេលនោះមានជនសង្ស័យ០២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ៊្សុយគីស្មាស់ ពណ៌ខ្មៅ ដោយឈ្មោះថន ពុទ្ធី ជាអ្នកបើកម៉ូតូ រីឯឈ្មោះឈឿន វណ្ណារ៉ា ហៅប៊ូស ជាអ្នកធ្វើសកម្មភាពឆក់ពីដៃ ជនរងគ្រោះហើយយកទៅលក់នៅហាងខាងក្រោមរង្វង់តាខ្មៅបានលុយ200ដុល្លារ ចែកគ្នាម្នាក់100ដុល្លាសរ យកលុយចាយនិងទិញថ្នាំញៀនជក់អស់ទៅ។

របាយការណ៍បន្តថា រហូតមកដល់ថ្ងៃទី០១.០២.២០២០ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ខាងលើរួចហើយបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ បន្តចាត់ការតាមនីតិវិធី ។ ចំណែក បក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *