ស្គាល់មុខសិស្សទំនើងដែលវាយតារាចម្រៀងតូចល្អិត ពេជ្រ ថៃ ហើយ…

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ កុមារ ពេជ្រ ថៃ ត្រូវបានសិស្សទំនើងនៅក្នុងវិទ្យាល័យមោងឫស្សី ត្រូវជាសិស្សរួមសាលាជាមួយគ្នា វាយ បង្កការភ្ញាក់ផ្អើលពីសំណាក់មហាជនជាខ្លាំង ចំណែកជនដៃដល់ដែលវាយ ពេជ្រ ថៃ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ។

យោងតាមគណនីហ្វេសប៊ុកលោកហេង ឡុង ដែលបានបង្ហោះសំណេរ កាលពី២ម៉ោងមុន មានខ្លឹមសារថា« យោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ មិនចង់ឱ្យក្មួយ ពេជ្រ ថៃ ប្ដឹងផ្ដល់ជនបង្កទេ ពីព្រោះរបួសស្នាមតិចតួចហើយក្មួយគឺជាសិល្បករល្បីគួរមានចិត្តសន្ដោសច្រើនជាងមនុស្សធម្មតា។ គ្រាន់តែធ្វើការសុំទោសពីសាមីខ្លួន និងកិច្ចសន្យាកែខ្លួន ដឹងឮពីអាណាព្យាបាល។ នាយកសាលាមិនគួរបណ្ដោយឲ្យមានវប្បធម៌បងធំ នៅក្នុងសាលាឡើយ ខ្ញុំមិនជឿថា លោកគ្រូ អ្នកគ្រូ ដែលជានាយកសាលាមិនដឹងរឿងបងតូចបងធំនៅក្នុងសាលារបស់ខ្លួនឡើយ។

រឿងរ៉ាវលម្អិតម្ចាស់ពាន ពេជ្រ ថៃ ត្រូវសិស្សសាលាវាយ! ថ្មីៗនេះម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជុំវិញអំពើហិង្សាត្រូវសិស្សវិទ្យាល័យមោងឫស្សីដូចគ្នាវាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង៩ និង០៥នាទីព្រឹក ខណៈមកដល់ថ្ងៃនេះសាមីខ្លួនបានបញ្ជាក់ប្រាប់សមាគមពីស្ថានភាពជាក់ស្ដែងហើយ ដោយរូបគេមិនត្រូវអ្វីធ្ងន់ធ្ងរឡើយ។

ចំពោះដើមហេតុកើតចេញពីមិត្តរួមថ្នាក់ខ្លួនស្ដោះទឹកមាត់ដោយការឈឺក ប៉ុន្តែស្របពេលនោះស្រាប់តែមានសិស្សមួយក្រុមផ្សេងទៀតបានលោតចូលមកវ៉ៃទាំងកម្រោល ដោយមិនដឹងមូលហេតុតែម្ដង និងត្រូវចំខ្លួនថែមទៀតផង។ចំពោះការប្ដឹងផ្ដល់នោះពុំទាន់មាននៅឡើយទេ ដោយសារពេលនេះលោកគ្រូ និងភាគីបង្កហេតុកំពុងសម្របសម្រួលនៅឡើយក្នុងនោះជនបង្ក ក៏ទទួលស្គាល់ថា រូបគេពិតជាបានវ៉ៃមែន ប៉ុន្តែកើតឡើងដោយអចេតនាប៉ុណ្ណោះ»៕ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *