អូនពេទ្យចុះស្តារ ជួបបងពេទ្យជាអ្នកបង្រៀន រហូតដល់បាក់ចិត្តស្រលាញ់សិស្សស្តារ ដោយសារតែមូលហេតុដ៏សាមញ្ញមួយ

ពេលខ្លះ​មនុស្សពីរនាក់មិនដែលស្គាល់គ្នាសោះ​ បែរជាអាចក្លាយជាប្តីប្រពន្ធនិងអាចរស់នៅជាមួយគ្នាដ៏ចាស់សក់ស្កូវផងដែរ​ តើវាជារឿងដែល​ចៃដន្យ​ឬ? ដោយឡែក​ ​ក្រឡេក​មកមេីលគូស្នេហ៏មួយគូនេះវិញ​ ពិតជាមាននិស្ស័ជាមួយគ្នាណាស់ ទើបបានជាបណ្តាលឲ្យមកជួបគ្នា​ ទាំងដែលអ្នកទាំងពីរមិនដែលបានស្គាស់គ្នាពីមុនមកនោះ។

យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ សុីថុន​ វឌ្ឍនា​ ដែល​ត្រូវ​ជា​កូន​កំលោះ​បានសម្តែងនូវ​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង​ បន្ទាប់​ពី​បានជួប​គូ​ជីវិត​ដែលមាន​រូប​សម្រស់​ស្រស់​ស្អាត​ និងគួរឲ្យស្រលាញ់បែបនេះ​។ ទន្ទឹម​នឹង​នេះ​ដែរ​ ម្ចាស់​គណនី​រូប​នេះ​ ក៏បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ពី​ប្រវត្តិ​ស្នេហា​ឈានដល់​ការ​ជួប​គ្នា​របស់​អ្នក​ទាំង​ពីរ​ ដោយ​មាន​អត្ថន័យ​រៀប​រាប់​ដូច​តទៅ​៖

«អរគុណមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានធ្វើឲ្យពួកយើងជួបគ្នា។ អូនពេទ្យចុះស្តារ ជួបបងពេទ្យជាអ្នកបង្រៀន មកស្តារមិនចេះអីសោះគ្រាន់តែកាច់អំពូលថ្នាំក៏ឲ្យមុតដៃដែល ឈាមរហាចធ្វើឲ្យគ្រូរុំរបួសឲ្យ រហូតដល់បាក់ចិត្តស្រលាញ់សិស្សស្តារ។ លង់ស្នេហសិស្សស្តារ 02.02.2018-02.02.2020»។

ទន្ទឹម​នឹង​រឿង​រ៉ាវ​ប្រវត្តិ​ស្នេហា​ខាងលើ​នេះ​ដែរ​ បានធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ និងមានសារជូនពរដល់អ្នកទាំងជា​បន្តបន្ទាប់​ផងដែរ​។​ ជាមួយ​គ្នា​នេះ​​ ក្រុម​ការងារ​ Khmer Osja ក៏សូម​ជូន​ពរឲ្យ​អ្នកទាំងពីរ​​ បន្ទាប់​ពី​រៀប​ការ​រួច​ នឹងស្រលាញ់​គ្នា​ជារៀងរហូត​ ជាពិសេស​​ទទួល​បាន​នូវ​សុភមង្គល​យ៉ាង​ពិតប្រាកដក្នុង​ជីវិត​​។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *