របៀបធ្វើបង្អែមចាប់ឆាយ!!!

គ្រឿងផ្សំ:-សណ្ដែកបាយ ១កំប៉ុងស្ទើរ-ខ្ទិះដូង កន្លះគីឡូ ខ្ទិះចុង ខ្ទិះដើម-ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)-ដូងខ្ចី១កោសសាច់បាន-សណ្ដែកដីលីងឬស្ងោរអោយផុយ-គ្រាប់សាគូ១ខាំ ធ្មេញរណាកន្លះខាំ-ត្រចៀកកណ្ដុរ-ស្លឹកតើយ-ស្ករស,អំបិល។ វិធីធ្វើ:-ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត។-ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ។

-លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស១ពុះ។ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចិបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំនូលចិត្ត។ វិធី១ទៀតយើងអាចស្ងោរសណ្ដែកដីអោយផុយសិនចាំយកមកបង់ចូលបង្អែមក៏ឆ្ងាញ់ម្យ៉ាងដែរ។ប្រភព៖ ផ្ទះមុខម្ហូប។fbfreeshare

Leave a Reply

Your email address will not be published. Required fields are marked *