វិធីស្ងោរពោះតាន់ បុកទឹកត្រីហិល ពោតបារាំង!!! ឆ្ងាញ់កប់…

គ្រឿងផ្សំមានដូចជា៖-ម៉ាំត្រី -សាច់ជ្រូកលាយខ្លាញ -ប្រេងឆា -ពោះតាន់ជ្រូក – ម្សៅស៊ុប -ស្ករស ប៊ីចេង – ត្រប់វែងដុត -ត្រប់ស្រួយ – ខ្ទឹមស ខ្ទឹមក្រហម – ស្ពៃក្ដោប -ពពាយ ត្រយ៉ូងចេក -ត្រសក់ -ម្ទេសប្លោកខ្ចី -ពោតបារាំងស្ងោរ។វិធីធ្វើ: ១-មុនដំបូងលោកអ្នកត្រូវយកសាច់ជ្រូកលាយ ខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យម៉ត់ទុកមួយដុំសិន។២-ចំណែកឯពោះតាន់ ជ្រូកវិញត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។

៣-យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមចូលលីងវា ឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិច ភ្លក់មើលឱ្យល្មមជាការស្រេច។៤- រៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯខម៉ាំ និងពោះតាន់វិញរៀបដាក់ចាន មួយដោយឡែក។ក្រោយពីរៀបចំរួចហើយយើងក៍អាចញុំាវាបានយ៉ាងឆ្ងាញ់។ប្រភព៖ មេផ្ទះ Housewife

Leave a Reply

Your email address will not be published. Required fields are marked *