ជួយគាត់ផង!!! លោកយាយជរាលោកតាក៏ពិការ គ្មាននរណាដែលជាទីពឹង ទេ…

បើតាមគណនីឈ្មោះ Siek Bunnary បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីលោកតាលោកយាយចំណាស់២នាក់ ដែលមានជីវភាពទីទាល់ក្រ រស់នៅក្នុងខ្ទមស្បូវធ្លុះធ្លាយ ហើយប្តីពិកាទៀត រាល់ថ្ងៃបានអ្នកជិតខាងអាណិតអោយអង្ករ៣ ៤កំប៉ុងហូប។បើតាមគណនីនេះបានបង្ហោះថា៖

«លោកយាយជរាលោកតាពិការគ្មាននរណាពឹងនរណាបានទេលោកតាលោកយាយ នៅភូមិក្រាំង ឃុំព្រៃសន្លឹក ស្រុកពារាំង ខេត្តព្រៃវែង មានការខ្វះខាត អង្ករហូប ពួកគាត់បានអ្នកភូមិអោយបីបួនកំប៉ុងដាំបាយហូប ពេលខ្លះអត់ ជីវិតពួកគាត់នេះ មិនដែលបានហូបឆ្អែតឬឆ្ងាញ់ម្តងណាឡើយ ផ្ទះក៌បាក់បែកពុកផុយ គ្មានជញ្ជាំងល្អទេ រស់នៅបានតែរស់ មិនស្គាល់សុខសោះ។សូមជួយលោកតាលោកយាយផងត្រឹមអង្ករក៌បាន ខាងក្រោមនេះជាលេខខ្ញុំបាទ ដើម្បីជួយលោកតាលោកយាយនិងសួរពត៌មាន ពីពួកគាត់។Tel: 012540401 0967080007 Share យក​តែបុណ្យផងចុះ»៕​

Leave a Reply

Your email address will not be published. Required fields are marked *